UN សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង​ក្រោយ​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៦

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ជា​ឯក​ឆន្ទ ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយ​បាន​ហាម​ឃាត់​ការ​នាំ​ចូល​សម្លៀក​បំពាក់​ និង​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ប្រេង​ចូល​ទៅ​កូរ៉េ​ខាង​ជើង ដើម្បី​ដាក់​ទណ្ឌកម្ម​ក្រុង​ព្យុងយ៉ាង ដែល​បាន​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី ៦ និង​ធំ​បំផុត​កាល​ពី​សប្ដាហ៍​មុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​មាន​ការ​គាំ​ទ្រ​ពី​ចិន និង​រុស្ស៊ី ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​បោះ​ឆ្នោត​ជាមួយ​សំឡេង ១៥​ ទល់​នឹង ០ គាំ​ទ្រ​ទណ្ឌកម្ម​ថ្មី​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក ដែល​ទណ្ឌកម្ម​នេះ បាន​កើត​ឡើង​ត្រឹម​តែ ១​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​ហាម​ឃាត់​ការ​នាំ​ចេញ​ធ្យូង​ថ្ម និង​គ្រឿង​សមុទ្រ​ពី​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បាន​និយាយ​ថា វិធានការ​ដ៏​តឹង​រឹង​ថ្មី​នេះ គឺ​ជា​សារ​ផ្ញើ​ទៅ​ក្រុង​ព្យុងយ៉ាង​ថា ពិភព​លោក​នឹង​មិន​ទទួល​យក​កូរ៉េ​ខាង​ជើង​នោះ​ឡើយ ប៉ុន្តែ អ្នកស្រី​ក៏​បាន​បង្ហាញ​ពី​ដំណោះ​ស្រាយ​សន្តិវិធី​សម្រាប់​វិបត្តិ​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ