បទសម្ភាសន៍៖ ពលករខ្មែរក្រៅប្រទេសជិត​២លាននាក់​ចុះឈ្មោះបោះឆ្នោត ​ទើបបាន១%

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:36 PM | បទសម្ភាសន៍ | 0 | 1673 សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​ បាន​ប៉ាន់​ប្រមាណ​ថា​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ជិត២លាននាក់​ គឺ​មាន​តែ​ប្រមាណ​ជាង១%ភាគរយ​ប៉ុណ្ណោះ ដែល​អាច​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ដោយ​សារ​តែបញ្ហា​ចំណាយ​ថវិកា​ច្រើន​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ខណៈ គ.ជ.ប ​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មីរយៈ​ពេល​ ៧០ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី០១ កញ្ញា​ ដល់​ថ្ងៃទី ០​៩​ វិច្ឆិកាខាងមុខ​។ តើពលករក្រៅប្រទេសនឹងបានប្រើសិទ្ធិបោះ ឆ្នោតបានដូចម្តេច?

សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក ហួត វុទ្ធី ជាមួយនិង លោក ឌីថេ ហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដូចតទៅ៖

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required