ចិន​និង​រុស្ស៊ីរួមគ្នាប្រឆាំងអាមេរិក​ដាក់ឧបករណ៍ការពារមីស៊ីលនៅកូរ៉េខាងជើង​

ចិននិងរុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញបានប្រតិកម្មខ្លាំងៗនឹងទីក្រុងវ៉ាស៊ីនតោន ចំពោះការសម្រេចដាក់បំពាក់ឧបករណ៍ការពារមីស៊ីលនៅលើទឹកដីកូរ៉េខាងត្បូងពីការវាយប្រហារដោយកម្មវិធីអាវុធពីកូរ៉េខាងជើង។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៧ស្តីពី ការការពារតំបន់ នៅក្នុងទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិននិង រុស្ស៊ីថ្លែងថា អាមេរិករៀបចំឧបករណ៍ការពារមីស៊ីលនៅកូរ៉េខាងត្បូង កំពុងតែគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់ និងជាការចាប់ផ្តើមឲ្យពិភពលោកប្រណាំងប្រជែងសព្វាវុធជាថ្មីទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

សហរដ្ឋអាមេរិក និង កូរ៉េខាងជើង បានព្រមព្រៀងគ្នា ក្នុងដំណើរការប្រព័ន្ធការពារមីស៊ីល(THAAD)នៅរដូវក្តៅនេះ ដើម្បីតាមដានសកម្មភាពការបាញ់សាកល្បងអាវុធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងជាសម្ព័ន្ធមិត្តរបស់ចិន។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិចិន លោកCai Jun ថ្លែងថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើលេស ការពារការវាយប្រហារពីកូរ៉េខាងជើង ប៉ុន្តែកំពុងតាមដានការរីកចម្រើនផ្នែកយោធារបស់ចិន។ លោកថា សកម្មភាពរបស់អាមេរិកមិនមែនជា ការកសាងសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េទេ គឺផ្ទុយទៅវិញកំពុងធ្វើឲ្យមានជម្លោះប្រដាប់អាវុធនៅក្នុងតំបន់។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Anatoly Antonov ក៏បានស្តីបន្ទោសចំពោះកិច្ចព្រមព្រៀងរវាងអាមេរិកនិង កូរ៉េខាងត្បូងនេះដែរ។ លោកថា អាមេរិកកំពុងតែធ្វើសកម្មភាពឲ្យមានភាពតានតឹងក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ