អង្គការ CAM ជំរុញទៅពលរដ្ឋឲ្យជួយថែទាំអណ្តូងទឹកស្អាតក្នុងសហគមន៍

ម្ចាស់ជំនួយគម្រោងទឹកស្អាត នៃអង្គការ CAM អំពាវនាវទៅប្រជាពលរដ្ឋ ឲ្យជួយថែទាំអណ្តូងទឹក ក្នុងសហគមន៍បន្ថែមទៀត ខណៈមានសំរាមនៅពាសពេញទីធ្លា បន្ទាប់ពីចុះត្រួតពិត្យរួច។

មន្រ្តីនៃអង្គការ CAM បានឲ្យដឹងថា អណ្តូងទឹកស្អាត មានសារៈសំខានណាស់នៅក្នុងសហគមន៍ ដោយថា អាចកាត់បន្ថយជំងឺផ្សេងៗ ដែលចម្លងតាមរយះទឹកមិនស្អាត ពិសេស គឺចំណេញថវិកា។

មន្ត្រីរូមនោះ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី ១២ខែតុលាថា អណ្តូងទឹកសហគមន៍នេះ ស្ថិតនៅក្នុងភូមិបត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយអណ្តូងនេះធ្វើបានរយះពេលប្រហែលជាង ២ឆ្នាំមកហើយ នឹងមានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារដែលប្រើប្រាស់ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋទាំងអស់ ប្តេជ្ញាថា នឹងរួមកម្លាំងគ្នាសំអាតថែទាំ អណ្តូងទឹកស្អាតនៅក្នុងសហគមន៍នេះ ឲ្យបានស្អាតឡើងវិញ ដើម្បីរក្សាទុកសម្រាប់ប្រើប្រាស់បន្តទៀត។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។