ជប៉ុន និង​ឥណ្ឌា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល

លោកនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ(ស្តាំ) និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី(រូបភាពពីទីភ្នាក់ងារ Channel News Asia)

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា ប្រទេសជប៉ុន និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលដ៏ចម្រូងចម្រាស់មួយកាលពីថ្ងៃម្សិលមិញ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុននាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់មហាយក្សអាស៊ីខាងត្បូងមួយនេះ ខណៈដែលប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី។ បើតាម AFP វាគឺជាកិច្ចព្រមព្រៀងលើកដំបូងដែលជប៉ុនបានធ្វើជាមួយប្រទេសមួយ ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

សន្ធិសញ្ញានោះ បានហាមប្រទេសដទៃទៀត ក្រៅពីសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឲ្យអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរ។

ជប៉ុន ដែលជាប្រទេសរងគ្រោះនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២នោះ ជាយូរមកហើយ តែងតែមិនចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ