រដ្ឋការ​ អូបាម៉ា ផ្អាក​កិច្ច​ព្រម​ព្រៀង​ TPP ក្រោយ​លោក ត្រាំ ឈ្នះ​ឆ្នោត

លោកបារ៉ាក់ អូបាម៉ា (រូបភាពពីទីភ្នាក់ងារChannel News Asia)

រដ្ឋការប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជម្នះឲ្យសភាអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីទៅវិញហើយ នៅមុនប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ចូលកាន់តំណែង។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters រដ្ឋការលោក អូបាម៉ា នឹងទុកឲ្យលោក ត្រាំ និងក្រុមសមាជិកសភាបក្សសាធារណរដ្ឋ សម្រេចពីជោគវាសនានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

Reuters បានដកស្រង់សម្ដីក្រុមមន្ត្រីរដ្ឋការ ដែលបាននិយាយថា លោក អូបាម៉ា នឹងព្យាយាមពន្យល់ពីស្ថានការណ៍នេះ ទៅមេដឹកនាំនៃបណ្ដាប្រទេសចំនួន ១១ នៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិក នៅសប្ដាហ៍ក្រោយ នៅពេលលោក អូបាម៉ា ចូលរួមជំនួបកំពូលថា្នក់តំបន់នៅប្រទេសប៉េរូ។

រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីលោក អូបាម៉ា និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានបញ្ចុះបញ្ចូលក្រុមសមាជិកសភាជាច្រើនខែ ដើម្បីឲ្យអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះ នៅក្រោយការបោះឆ្នោត។ ទោះជាយ៉ាងណា ជ័យជម្នះរបស់លោក ត្រាំ និងការរក្សាបានអាសនៈភាគច្រើននៅក្នុងសភារបស់បក្សសាធារណរដ្ឋ បានរារាំងដល់ផែនការនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ