កម្ពុជាគ្រោង​រំលឹក​ខួប​២៥​ឆ្នាំ​ថ្ងៃ​បញ្ជូល​តំបន់​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក

រមណីយដ្ឋានតំបន់អង្គរ (មាស មុនី)

រដ្ឋាភិបាល គ្រោង​រៀបចំប្រារព្ធខួបលើកទី២៥​ នៃការដាក់បញ្ចូលរមណីយដ្ឋានតំបន់​អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅសប្ដាហ៍នេះ។​

អាជ្ញាធរជាតិអប្សរា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី៨​ខែធ្នូ​ថា ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ នឹងរៀបចំអបអរសាទរខួប នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌរបស់មនុស្សជាតិនេះ នៅថ្ងៃទី១៤ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

តំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅឯទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ