អូបាម៉ា ធ្វើឲ្យអនុប្រធានាធិបតីភ្ងាក់ផ្អើលក្នុងការផ្តល់មេដាយសេរីភាព​

ប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា បានធ្វើឲ្យអនុប្រធានាធិបតីលោក ចូ បាយដិន ភ្ញាក់ផ្អើល​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងការផ្តល់មេដាយសេរីភាព ក្នុងការខិតខំធ្វើការរយៈពេល៨ឆ្នាំមកនេះ។​

លោក អូបាម៉ា បានហៅ លោក​ បាយដិន ថាជាបុរសដ៏អស្ចារ្យ។ គឺបានលើកឡើងក្នុងកម្មវិធីមួយជាមួយនិងសមាជិករដ្ឋាភិបាលជាច្រើនផ្សេងទៀត។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

លោក​បាយដិន មិនបានដឹងជាមុន​ពីការរៀបចំកម្មវិធីនេះឡើងនោះទេ គឺលោកបានដឹងពេលដែលលោកអូបាម៉ា បានប្រកាស ហើយលោក​ទទួលបានមេដាយកិត្តិយសខ្ពស់បំផុតសម្រាប់មន្ត្រីស៊ីវិលនៅអាមេរិក។​

ពានរង្វាន់នេះ លោកអូបាម៉ាប្រគល់ឲ្យលោកបាយដិន​នៅពេលដែលលោក នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ខែមករាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ