អាជ្ញាធរកំណត់ម៉ោងហាមយានជំនិះចូលតំបន់ផាប់ស្រ្ទីតក្រុងសៀមរាប

ផាប់ស្ទ្រីត(រូបពីPolice.com.kh)

អាជ្ញាធរខេត្តសៀមរាបបានចេញការហាមឃាត់មិនឲ្យយានជំនិះគ្រប់ប្រភេទចូលក្នុងតំបន់ផាប់ស្រ្ទីត (Pub Street)ជាកន្លែងកំសាន្ត ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​២​ព្រឹក ដោយថា ដោយសារ​តំបន់​នោះមាន​សភាព​ចង្អៀត។

អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងកាលពីថ្ងៃទី ១២ ខែមករា ម្សិលមិញថា​ អាជ្ញាធរ​សម្រេច​បញ្ឈប់​ ​យានជំនិះ​គ្រប់​ប្រភេទចូល​ក្នុងតំបន់​ផាប់​ស្ទ្រី​ត​ ដោយសារ​តំបន់​នេះមានសភាព​ចង្អៀត ហើយជា​កន្លែង​កំសាន្ត​​ របស់​អ្នកទេសចរ​ជាច្រើនគ្រប់​ជាតិ​សាសន៍​កំសាន្តនាពេលរាត្រី។​

ការចុះផ្សាយដដែលបន្តថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ​តំបន់​ផាប់​ស្ទ្រី​ត​នេះ​ អាជ្ញាធរ​បាន​ចាប់ផ្តើម​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​​ ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​បាន​កំណត់​មិន​ឲ្យ​យាន​ជំនះ​គ្រប់​ប្រភេទ​ចូល​ និង​បាន​រៀបចំ​ឲ្យ​មាន​ចំណត​ចំនួន​ ៣​កន្លែង​នៅ​ជិត​តំបន់​នេះ​សម្រាប់​ចត​ឲ្យ​មាន​របៀបរៀបរយ​។

ការចុះផ្សាយដដែលបន្ថែមថាអាជ្ញាធរក៏នឹងរៀបចំតាមដងផ្លូវ​មាត់​ស្ទឹង សម្រាប់​ឲ្យប្រជាពលរដ្ឋ​ដែល​ប្រកប​រប​ទទួលទាន​តាម​រទេះរុញ​ បាន​​លក់នៅទីនោះ ដោយ​លក្ខណៈ​ស្មើភាព​គ្នា​ និង​មាន​របៀបរៀបរយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ