​ម៉ន វិរៈ ចាញ់ ខណៈ ជា សំនៀង ឈ្នះ​ថៃ​ទាំង​វេទនាកាលពី​ថ្ងៃ​អាទិត្យ

ការប្រកួតអន្តរជាតិ​​ប្រចាំ​សប្ដាហ៍របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ​​កីឡាករ​កម្ពុជា​​​​និង​ថៃ​ប៉ះគ្នា ​ទទួល​បាន​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ​​​​ដោយសារតែ​ភាគី​ម្នាក់​ៗ​​​​ប្រឹង​ប្រែង​រៀង​ខ្លួន​តាំង​ពី​ដើមទឹករហូត​ដល់ចប់ បើទោះជាកីឡាករ​​​របស់កម្ពុជា​​​​​ម្នាក់ ត្រូវ​គេ​​កត់សម្គាល់ថា​​​​ឆាប់​ហត់​បណ្ដោយ​​អោយ​បច្ចេកទេស​ប្រកួត​​​​​​ធ្លាក់ដៃ​។ ជាមួយ​នឹង​ការប្រកួត​​​​ស្វិត​ស្វាញ​​​​​​ គេឃើញ​កីឡាករ​ ​ម៉ន វិរៈ ​​​បានត្រឹម​បរាជ័យ​​​​​​​​​ ​ក្នុង​ពេលកីឡាករ ​​ជា សំនៀង ​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ទាំង​​​​​​​​វេទនា។

កា​រប្រកួតដែល​បាន​ធ្វើ​ឡើង​ចាប់​​ផ្ដើម​ឡើង​ចាប់​ពី​ម៉ោង​​៨ព្រឹក​រហូត​ដល់ម៉ោងជិត​​​១១​ថ្ងៃត្រង់​នា​ថ្ងៃ​អាទិត្យ ទី​​​១២ ​​កុម្ភៈ​​​ ​ក្រោម​ការ​រៀប​​ប្រដាល់​របស់​​ទូរទស្សន៍អាស៊ីអាគ្នេយ៍​​​នោះ ត្រូវគេឃើញមានការ​ចូលរួមទស្សនា​យ៉ាង​ច្រើន​កុះករ​​មិនខុស​ពីសព្វ​ដង បើទោះជា​​​ការ​ប្រកួត​នាថ្ងៃ​​នោះត្រូវ​ចំ​ថ្ងៃ​​​ចុង​ក្រោយ​ ដែល​​មាន​​​​​​​ពលរដ្ឋ​ខ្មែរ​​​​​​ភាគច្រើននិយម​ដើរ​កម្សាន្ត។

អ្នករៀបចំ​កម្មវិធី​បានអះអាងថា​​អ្នកទស្សនា​នៅតែ​មានចំនួន​ច្រើន ​​​​​​​​ដោយសារតែក្នុងចំនួនអ្នក​ដើរ​​លេងសម្រាប់​​ឱកាស​​ថ្ងៃ​​សម្រាក អាច​មិនមែនជា​​​​​​​​អ្នកគាំទ្រ​ភាគច្រើននៅក្នុង​​​​​វិស័យ​បាល់​ទាត់ និង​អាចថា​​​បណ្ដាល​មកពី​​​ការប្រកួត​រវាង​កីឡាករ​​​​កម្ពុជានិង​កីឡាករថៃ​​ ​មានការ​កន្ទ្រាក់​​​អារម្មណ៍​​​​​​​​អ្នកដែល​​មិនទៅ​ដើរ​លេង ដែលធ្វើអោយ​​​ស្ទីឌីយោ​​​របស់​ទូរទស្សន៍​​អាស៊ីអាគ្នេយ៍​​ដែលធ្វើការ​ប្រកួត​​​​​ប្រដាល់​កាលពីថ្ងៃ​អាទិត្យ​​នោះ​។

យ៉ាងណាមិញ ​​ចំនួនអ្នកទស្សនា​មិនច្រើន​​​​​​​​​​​​​​កុះករ​ពេញ​សាល​និង​លើ​ឆាក​​ហូរ​ហៀរ​​​​​ពេញ​​រេញ​ដូច​គ្នានឹង​ការ​ប្រកួតសព្វ​ដង​នោះទេ ​បើទោះជាមានចំនួនច្រើន​​ ដែល​ធ្វើអោយកីឡាករ​ទាំងកម្ពុជានិង​ថៃ មានកម្លាំង​ចិត្ត​​ក្នុងការ​ប្រកួត​គ្នា​នៅ​​ក្នុង​ថ្ងៃ​នោះ​។ កីឡាករ​កម្ពុជា​​២​រូប គឺ ម៉ន វិរៈ និង ជា​ សំនៀង បាន​ក្លាយ​ជា​គូ​ប្រកួត​​ស៊ីសាច់​ហុតឈាម​​គួរ​អោយសរសើរ​​ជាមួយ​កីឡាករ​ថៃ​​​​​​​នៅ​លើ​សង្វៀន​។

​​​​​​​​​​​​អ្នករៀប​ចំ​ការ​ប្រកួត​បាន​អះ​អាង​ថា ​​​​​​កីឡាករ​ទាំង​​​៤ត្រូវអោយ​ប៉ះគ្នា​​ ដើម្បីរំលេច​​​​​​​​​សមត្ថភាព​​​​​​នៅលើសង្វៀន ​ហើយម្នាក់ៗក៏ធ្វើអោយ​មហាជន​ពេញចិត្ត​ណាស់ដែរ​​​ក្នុងការ​​​វាយ​ប្រដេញ​​យកពិន្ទុ​​ពីគ្នា​​ទៅវិញ​ទៅមក។ ​​

លោកថា​​កីឡាករកម្ពុជា​ទាំងពីរ​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​​មុនពេល​​ប៉ះគ្នា ទើបធ្វើអោយ​ការ​ប្រកួត​ដែល​បានធ្វើ​​ឡើង​មានភាព​ស្វិត​ស្វាញ​​​តាំ​ង​ពីដើម​ទី​ដល់ចប់ ​រហូត​ធ្វើអោយ​អ្នកទស្សនា​​ស្រែកហ៊ោកញ្រ្ជៀវ​យ៉ាង​កង​រំពឹង​​​ឡើង​ខ្ទរសង្វៀន។

លោក​ ញាណ សុធី អ្នក​រៀប​ចំ​កា​រប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ប្រាប់​ថា ​​​ក្នុង​​ចំណោម​កីឡាករ​​​កម្ពុជា ​​លោក​បានសម្រេច​ចិត្ត​​​​ដាក់​ ​​​​​ម៉ន វិរៈ មកពី​ក្លិប​​ការិយាល័យទី​​៥កង​ទ័ព​ជើង​គោក អោយឡើង​ប៉ះ​ប្រកួតជាមួយ​កីឡាកថៃឈ្មោះ Vath Chhalaksak ក្នុង​នាម​ជា​គូ​ឯករង​បើក​ឆាកគូអន្តរជាតិ​សម្រាប់​​​​​​ប្រដាល់​អន្តរជាតិ​នៅព្រឹក​ម្សិលម្ងៃ​នោះ​​។

លោកថា​ជំនួប​រវាង​ពួកគេ​មិនមែ​នជា​រឿង​ចៃដន្យ​នោះ​ទេ ​ដោយ​​​​​​​​​​​​​​​លោកគឺមាន​បំណង​​ចង់​​អោយ​គេ​​​​ប៉ះ​គ្នា​ដើម្បី​​​​​​​​​​រំលេច​ព្រឹត្តិការណ៍​​​​​មុន​​​ការ​មកដល់​នូវទិវារ​​​​នៃ​ក្ដីស្រឡាញ់​នោះតែម្ដង ទើប​លោក​​​​​​​និង​ក្រុមការងារ​ដាក់ពួកគេ​ប៉ះគ្នា​ដោយលោកប្រកាស​ថា​ត្រូវ​ចិត្ត។ លោកថា​​កីឡាករ ​ម៉ន វិរៈ ដែល​ត្រូវ​បាន​ចាត់ទុកថាជា​ជើង​ខ្លាំង​ម្នាក់ បាន​បើកឆាកប្រយុទ្ធ​​​​​តាំង​ពី​ដើម​ដល់​ចប់ ​ប៉ុន្តែ​​ការ​ប្រកួត​របស់​គេមិនសូវ​​​បានផលនោះ​ទេ សម្រាប់​ការ​ប្រកួត​​២​​ទឹកចុង​ក្រោយ។

លោកថា​​​​ដើមទឹករបស់​​គូនេះ​​​​​​សឹង​នឹងធ្វើអោយ​អ្នកទស្សនា​​​​​រកពេល​ដកដង្ហើមអត់​បាន​​ ​ដោយ​សារជក់ចិត្ត តែ​ភាព​ស្វិត​ស្វាញ​ក៏មិនចប់​គោលដៅនោះដែរ ​ដោយ​សារតែកីឡាករ​​កម្ពុជា​​​​​បានធ្លាក់​បាក់​កម្លាំង។

អ៊ីចឹង​ហើយទើប​ធ្វើអោយម្នាក់ៗជាអ្នកទស្សនា​​​​​ភ្ញាក់ផ្អើល ​បន្ទាប់ពី​កីឡាករ​កម្ពុជាដែលធ្លាប់​តែ​បំបាក់គូប្រកួត​ដល់​ចប់ទឹក​​បានត្រឹម​កំដរ​​ដល់ទឹកទី​៥ទាំងវេទនា​វិញ។ ​

លោកថា​កីឡាករថៃមាន​សមត្ថភាពខ្ពស់​​​​​​ក្នុងការ​​​​​​​​​​វាយកែង ទាត់ និង​ម៉ាត់ ​​ជាពិសេស​ក្នុងទឹកទី​​​​៤ និង​ទី៥ ​​​​​​ខណៈដែលទឹកទី​​​​២ និងទី​​៣ កីឡាករ​​កម្ពុជា​ក៏​ប្រកួត​បានល្អ តែ​នៅតែ​ធ្វើអោយ​​​អ្នកគាំទ្រ​ខកបំណង​។

ក្នុងទឹកចុង​ក្រោយ លោក​ថា​កីឡាករ ម៉ន វិរៈ កាន់តែត្រូវ​ទក់​សាច់ ទើប​​​​​​​លទ្ធផល​ប្រកាស​ឡើង​ត្រូវ​ចាញ់​ពិន្ទុ​ដោយ​​​គ្មានការតវ៉ា។

នៅក្នុង​ព្រឹត្តិការណ៍នោះដែរ កីឡាករ ជា សំនៀង មកពី​ក្លិបកងទ័ពឆត្រយោង​៩១១ បានឈ្នះ​ការ​ប្រកួត​នៅក្នុង​​ថ្ងៃ​នោះ​ ​នៅពេល​ដែល​​​​​ការប្រកួត​ត្រូវ​បាន​ប៉ះ​គ្នា​ជាមួយកីឡាករថៃ​​ឈ្មោះ​ Pich Num Ek ដែលជាជើង​ខ្លាំង​​ម្នាក់ដែរ។ ​ការប្រកួត​របស់គូនេះត្រូវគេ​ឃើញ​កំរើកខ្លាំ​ង​តាំង​ពី​ដើម​ដល់ចប់ ​ដោយអាច​និយាយ​បានថា​ជា​គូជក់ចិត្ត​​​​សម្រាប់​សង្វៀន​នោះផង​។

​​អ៊ីចឹង​​ហើយទើប​លោក​​គម្រោង​អោយគូមួយ​នេះ​​ប៉ះគ្នាជាថ្មីម្ដងទៀត ដើម្បីចង់​ដឹងថា​​ក្រោយការ​ប្រកួត​ចាញ់របស់កីឡាករថៃ តើ​​​កីឡាករ​​​​កម្ពុជា ជា សំនៀង នៅតែឈ្នះដដែលឬ​​​​​មានលទ្ធផល​​ប្រែ​ប្រួល ​​​បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ថៃដោយលំបាក​​​​​ក្នុង​​អំឡុង​​​៥ទឹក។

​​យ៉ាងណាក៏ដោយ លោកថា​​​ជ័យជម្នះរបស់​ ជា សំនៀង ​ស្ថិត​ក្នុង​ភាព​ប្រកៀកប្រកិតជាមួយ​​កីឡាករថៃ​ប៉ុណ្ណោះ ​​​​គឺមិនបាន​ឈ្នះ​ដាច់​​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ