លោកហ៊ុន សែនថាជាគ្រោះថ្នាក់នៃប្រព័ន្ធដឹកនាំបើមន្ត្រីគោរពតែបទបញ្ជា

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 2:38 PM | នយោបាយ | 0 | 2373 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ជាគ្រោះ​ថ្នាក់បំផុត សម្រាប់ការគ្រប់គ្រង បើ​ប្រព័ន្ធដឹកនាំរដ្ឋមួយ មាន​មន្ត្រី​​​ចាំ​តែ​​​តែអនុ​វត្តន៍នូ​វបទបញ្ជានោះ។

លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបញ្ជាផ្ទាល់មាត់ ដល់មន្ត្រីពាក់ព័ន្ធ ​ឲ្យទប់ស្កា​ត់​​ ឲ្យខាងតែបាន ឈ​​​ប់​ឲ្យមា​នរថយន្តដឹក​លើ​សចំណុះ និ​ង​រថយន្តកែច្នៃខុសបច្ចេកទេស បើកបរលើដងផ្លូវ ដែលលោកថា ជាវិធា​ន​ការ​កណ្តាប់​ដៃដែករបស់លោក ទប់​ស្កាត់​​គ្រោះ​ថ្នាក់​ចរាចរណ៍ និងការបំផ្លាញផ្លូវ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងរាជធានី នាថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងបែបភ្ញាក់ផ្អើលថា រថយន្តតទ្រុង និងកាត់ត ខុសបច្ចេកទេស លោកថា មិនមែនរាប់សិបនោះទេ ឡើងដល់ពាន់។

លោក ហ៊ុន សែន ថ្លែងទៀតថា លោក កំពុងតែសួរខ្លួនឯងថា មានមូលហេតុអ្វី បានកន្លងទៅម​ន្ត្រីពាក់ព័ន្ធទាំ​ង​នោះ​​ មិ​នយកច្បា​ប់ទៅអនុវត្តដើម្បីទប់ស្កាត់។

លោកថាៈ«ខ្ញុំកំពុងតែដាក់ជាសំនួរខ្លួនឯងថា មន្ត្រីរបស់យើងនេះ អនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? ។ច្បាប់មានហើគេមិនឲ្យតទេអាទ្រុងហ្នឹង! ម៉េចមិនអនុវត្តន៍ចាំដល់នាយករដ្ឋមន្ត្រីបញ្ជាបាននាំគ្នាអនុវត្តន៍។អាចំណុចនេះជាចំណុគ្រោះ​​​ថ្នាក់ខ្លាំងណាស់សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ មិនឲ្យអស់លោកអនុវត្តបទបញ្ជាទេ គឺឲ្យអស់លោកអនុវត្តច្បាប់»

នាយករដ្ឋមន្ត្រី រំឭកទៀតថា គ្រប់ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តច្បាប់ មានច្បាប់ មា​នអ​នុ​ក្រិត្យ សម្រា​​ប់បំពេញតួនាទី។ ​ប៉ុន្តែថា ហេតុអ្វីបានពួកគេ​​​​​​​​​ មិ​នអនុវត្តន៍​ច្បាប់ បែជាចំាតែអនុ​វត្តន៍ប​ទបញ្ជា​ទៅ​វិ​ញ ។

លោកនាយករដ្ឋមន្ត្រី ចាត់ទុកបញ្ជា​នេះ​​​​ថា ជា​​រឿ​ងអាក្រក់មួ​យ ​​​​ស​ម្រា​​ប់​ប្រព័ន្ធដឹកនាំ ដែលថាមិនគួរ​ទុកឲ្យមាន​ប​ន្ត​ទៀ​តនោះទេ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ភាពអសកម្ម នៃការអនុវត្តច្បាប់ បច្ចុ​ប្បន្ន អាចមកពីអ្នកបង្កើតបទល្មើស មានអំណាច ខ្លាំងជាងមន្ត្រីជំនាញដែលអនុវត្តច្បាប់ ទើបចំណាត់ការ ធ្វើ​ឡើ​ង​ តែពេលមានបទបញ្ជាពីនាយករដ្ឋមន្ត្រី។

លោកថា៖«រឿងនេះដើមចម ដំបូងធំនឹងគឺទំនាស់ផលប្រយោជន៍។ឧកញ៉ាខ្លះត្រូវបានផ្តល់តួនាទីជាទីប្រឹក្សារដ្ឋាភិបាលឋា​​នៈស្មើនេះស្មើនោះអីជាដើមវាធ្វើឲ្យមុខបររបស់ខ្លួន មធ្យោបាយមុខជំនួញ របស់ខ្លួនហ្នឹងមានឥទ្ធិពលទៅលើរដ្ឋបាលសាធារណៈ។

លោក​ សន ជ័យ ផ្តល់អនុសាសន៍ថា ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាល ​ត្រូវចា​ត់វិធានកា​រ​ល​ប់បំបា​​ត់​ឈ​ប់​ឲ្យមានវ​​ប្បធម៌អន្តរាគមន៍ពីអ្នកធំ ពេលមន្ត្រីជំនាញ ចាត់វិធានាកា​រលើបុគ្គល​ល្មើសច្បា​ប់ណា​មួ​យ ឬ​ជំរុញ​​ឲ្យ​​ម​​ន្ត្រី​ដែលស្និទនិងនាយករដ្ឋមន្ត្រី គោរពច្បាប់ ធ្វើជាគំរូមុនគេ ។

បើ​តាមនាយករដ្ឋមន្ត្រី ៣ថ្ងៃ ក្រោយពីប្រកាសប្រើកណ្តាប់ដៃដែករួចមក សមត្ថកិច្ចជំនាញ រកឃើញថា រថ​យ​ន្តកែ​ច្នៃ​​​​ខុ​សបច្ចេ​កទេ​​សមាន៤០ភាគរយ ក្នុងចំណោមរថយន្តដែលចាប់បាន ពោលគឺក្នុងចំណោម រថយន្ត​៥០០​គ្រឿ​ង មាន២០០គ្រឿងត្រូវបា​នគេកែច្នៃខុសបច្ចេកទេស។

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required