ក្រសួងថាខេត្តចំនួន១៦នឹងភ្លៀងកក់ខែនៅសប្តាហ៍

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួង​ឲ្យដឹងថា ខេត្តមួយចំនួន នឹងមានភ្លៀងកក់ខែពីតិចទៅមធ្យមចាប់ពីចុង សប្តាហ៍នេះដល់ពាក់កណ្តល់សប្តាហ៍ក្រោយ ដោយសាររងឥទ្ធិពលព្យុះ សាន់បា ដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ព្យុះនេះនឹងធ្វើ ដំណើរទៅសមុទ្រចិនខាងត្បូងចូលប្រទេសវៀតណាមដោយឥទ្ធិពលព្យុះនេះធ្វើឲ្យខេត្ត១៦ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់កក់ខែ ចាប់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ខែមករានេះ។

ក្រសូងបញ្ជាក់ថា ខេត្តទាំងនោះមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ       កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ភ្នំពេញ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ