សកម្មជនបរិស្ថានពីរនាក់ត្រូវបានដោះលែងវិញនៅថ្ងៃនេះបន្ទាប់ពីឃុំខ្លួន៥ខែ

សកម្មជនមាតាធម្មជាតិ២នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន (FB: Mot Kimry)

សកម្មជនចលនាមាតាធម្មជាតិ២នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃនេះ បន្ទាប់ពីរតុលាការខេត្តកោះកុងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល៥ខែជុំវិញ ករណី​ថតកប៉ាល់​បូមខ្សាច់ដែលពួកគេសង្ស័យថា ខុសច្បាប់។

សកម្មជនចលនាមាតាធម្មជាតិពីរនាក់គឺ លោកហ៊ុនវណ្ណៈនិងឌឹមឃុនឌី ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ខណៈចូលទៅថតកប៉ាល់ធំៗពីរនៅលើឆ្នេរព្រែកកាសាក់ក្នុងខេត្តកោះកុង ដែលពួកគេសង្ស័យថា ធ្វើអាជីវកម្មខ្សាច់ខុសច្បាប់។

សកម្មជនទាំងពីរ​នាក់នោះ ត្រូវអាជ្ញាធរខេត្តកោះកុងចាប់ឃុំខ្លួនបណ្តោះអាសន្នរយៈពេល៥ខែហើយ គិតមកដល់ថ្ងៃនេះ ដោយ ចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ”។

អាជ្ញាធរអះអាងថា ការឃាត់ខ្លួនសកម្មជនមាតាធម្មជាតិទាំង២នាក់នោះ ដោយសារតែពួកគេបានទៅចូលថតទីតាំងរបស់ក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់មួយកន្លែងដោយគ្មានការអនុញ្ញាត។​

មន្រ្តីសង្គមស៊ីវិលដែលតាមករណីនេះ អះអាងថា ករណីចាប់ខ្លួនសកម្មជនទាំងពីរនាក់នោះ គឺមានចេតនាគំរាមកំហែងបំបាក់ស្មារតីមិនឲ្យពលរដ្ឋ ឬយុវជនហ៊ានចេញមុខការពារបរិស្ថានទៀតតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ