អាមេរិកសម្លាប់មេដឹកនាំក្រុមតាលីបាននៅប៉ាគីស្ថាន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 10:16 AM | អន្តរជាតិ | 0 | 1313

មេដឹកនាំដែលមានអំណាចទី២ក្នុងក្រុមឧទ្ទាមតាលីបាននៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានរាយការណ៍ថាស្លាប់ ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។​

តាមការចុះផ្សាយរបស់BBCគឺ មេដឹកនាំក្រុមឧទ្ទាមដែលរងការបាញ់សម្លាប់នេះឈ្មោះ Khalid Mehsud។​

តាមសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមដែលសារព័ត៌មានBBC យកមកចុះផ្សាយឲ្យដឹងថា Khalid Mehsud ស្លាប់ដោយសារការវាយប្រហារពីអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅជិតព្រំដែនជាមួយប្រទេសអាហ្គានីស្ថាន។​

កាលពីខែធ្នូឆ្នាំ២០១៧ ក្រុមតាលីបាន បើការវាយប្រហារមួយនៅក្នុងទីក្រុងPeshawar ជាទីក្រុងរបស់ប៉ាគីស្ថាន ហើយបានបណ្តាលឲ្យមនុស្សចំនួន​៩នាក់ស្លាប់ និង ៣៦នាក់ផ្សេងទៀតរងរបួស។​

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required