លោក សុខ អាន ទទួលគោរមងារថ្មីជា «សម្ដេចវិបុលបញ្ញា»

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលកំពុងហុំព័ទ្ធដោយពាក្យចចាមអារ៉ាមជុំវិញស្ថានភាពជំងឺ ត្រូវបានព្រះមហាក្សត្រកម្ពុជាសម្រេចតែងតាំង ដោយផ្ដល់គោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន»

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃចន្ទទី១៣ខែមិនាឆ្នាំ២០១៧នេះ ព្រះមហាក្សត្រកម្ពុជា សម្ដេច សីហនុ មុនីនាថ បានសម្រេចតែងតាំង លោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានគោរមងារថ្មីជា «សម្ដេចវិបុលបញ្ញា សុខ អាន»

បើតាមព្រះរាជក្រឹត្យ លោក សុខ អាន បានចូលបម្រើជាតិមាតុភូមិកម្ពុជា តាមរយៈរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបាននាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

ការតម្លើងគោរមងារនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ធ្វើឡើងខណៈមានពាក្យចចាមអារ៉ាមជុំវិញស្ថានភាពសុខភាពរបស់លោក ដែលថា កំពុងធ្ងន់ធ្ងរ។ ប៉ុន្ដែអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធចំពោះពាក្យចចាមអារ៉ាមនេះដោយថា លោក សុខ អាន កំពុងមានសុខភាពល្អប្រសើរនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ