របាយការណ៍សិក្សាកម្ពុជាត្រូវការអាននិងពង្រឹងគុណភាពបណ្តាល័យបន្ថែម​

ប្រភពរូបភាពពី CYCA

របាយការណ៍សិក្សារបស់អង្គការទស្សនពិភពលោក បង្ហាញថា សិស្សានុសិស្ស ត្រូវការ គុណភាពបណ្តាល័យ មានសម្ភារគ្រប់គ្រាន់ និង បរិយាកាសល្អក្នុងការអានបន្ថែមទៀត។​

តាមសេចក្តីប្រកាសព័ត៌មានដែលអង្គការទស្សនពិភពលោកចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា អង្គការនេះ បានសិក្សាលើសាលាបឋមសិក្សាចំនួន​៤៣នៅក្នុងខេត្តចំនួន​៩ផ្សេងគ្នា។ ខេត្តទាំងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំ កំពង់ស្ពឺ កំពង់ធំ កណ្តាល ព្រះវិហារ សៀមរាប និងខេត្ត​តាកែវ​។​

ការសិក្សានោះបានសួរសិស្សជាង ៤០០០នាក់ គឺភាគច្រើនពួកគេចង់ពង្រឹងសមត្ថភាពនៃការការអាន ក្នុងនោះ​២៥% ត្រូវការសៀវភៅ និង បរិយាកាសនៃការអាន ចំណែក១២%ថា កំពុងអានសៀវភៅនៅក្នុងបណ្តាល័យ។​

ការសិក្សានោះ​ក៏បានបង្ហាញថា ថ្នាក់ដឹកនាំ និង អាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញាជំរុញឲ្យមានការអានកើនឡើង ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស។​ អង្គការទស្សនពិភពលោកក៏បានលើកឡើង​ថា ចំនួននៃការអានរបស់សិស្សបច្ចុប្បន្នមានការកើនឡើង​​ ហើយក៏បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលបង្កើនការវិនិយោគ​បន្ថែមទៀតដើម្បីជំរុញការអានឲ្យបានច្រើនថែមទៀត។​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសយកថ្ងៃទី១១ខែមីនាឆ្នាំ២០១៦ ជាទិវាជាតិនៃការអានលើកទី១ ហើយដល់ថ្ងៃទី១១ខែមីនាឆ្នាំ​២០១៧នេះ ជាការប្រារព្ធលើកទី២នៃការអាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ