រដ្ឋាភិបាល​ឧបត្ថម្ភដល់មន្ត្រីរាជការម្នាក់៥ម៉ឺនរៀលសម្រាប់ចូលឆ្នាំ

រដ្ឋាភិបាល​​បាន​ប្រកាស​ផ្តល់​ថវិកាឧបត្ថម្ភ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរជូន​​ដល់​មន្ត្រី​រាជ​ការ​ទាំង​អស់​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល​ ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

ក្នុងអនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១២ មីនា នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​តម្រូវ​ឲ្យ​ក្រសួងសេដ្ឋកិច្ច និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ទ​ទាំង​អស់​សហ​​ការ​គ្នា​រៀប​ចំ​បើ​ក​ថវិកា​ទាំង​នេះ​ដល់​មន្ត្រី​រាជ​ការ ក្រុម​ប្រឹក្សាខេត្ត​ ក្រុង​ស្រុក​ ខណ្ឌ ឃុំ សង្កាត់ ប្រធាន​ភូមិ អនុភូមិ សមាជិកភូមិ មន្ត្រី​ជាប់​កិច្ច​សន្យា បុគ្គលិក​អណ្តែត​ រួម​ទាំង​និវត្តន៍​ជន ជន​ពិការ​ដែល​ជា​អតី​ត​មន្ត្រី​រាជការស៊ីវិល​ និង​អតីត​យុទ្ធ​ជន​ និង​នគរបាល​ជាតិ​ទាំងអស់ ​​យ៉ាង​យូរ​បំផុតត្រឹម​ថ្ងៃ​ទី​១១ ខែ​មេសា​ ឆ្នាំ​២០១៨។

បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ឆ្នាំ​ច សំ​រឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦១ នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃសៅរ៍​ទី​១៤ ដល់​ថ្ងៃ​ចន្ទ​ទី​១៦ មេសា​ឆ្នាំ​​២០១៨ខាង​មុខ។

របាយការណ៍​របស់​ក្រសួង​មុខងារសាធារណៈឆ្នាំ​២០១៧​ ​ឲ្យ​ដឹង​ថាចំនួន​មន្ត្រី​រាជ​ការ​ស៊ីវិលទាំង​ថ្នាក់​ជាតិ​ និង​​ថ្នាក់​ក្រោម​ជាតិ​របស់​​កម្ពុជា​​មាន​ចំនួន​ជិត២០​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ