អាមេរិកជំរុញឲ្យUNបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង​

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ បានជំរុញឲ្យអង្គការសហប្រជាជាតិរក្សាការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងរហូតដល់មានការរីកចម្រើនឈានដល់ទីក្រុងព្យុងយ៉ាងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែ។​

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក​លោក HR McMaster បានជួបជាមួយអគ្គរដ្ឋទូតជាច្រើនប្រចាំនៅក្នុងទីក្រុងញូយ៉ក។ ជំនួបនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពេលប្រធានាធិបតី ដូណាល ត្រាំ ព្រមជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោ គីម ជុងអ៊ុន នៅក្នុងខែឧសភាខាងមុខ។​

លោក McMaster ថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះឱកាសល្អនៃជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនេះ។​ ទោះយ៉ាងណាលោកថា ក្នុងជំនួបបិទទ្វារនៅអង្គការសហប្រជាជាតិនោះគឺ អាមេរិកជំរុញឲ្យនៅបន្តរក្សាការដាក់សម្ពាធលើកូរ៉េខាងជើងរហូតដល់មានកិច្ចព្រមព្រៀងណាមួយជាក់លាក់ពីការបំផ្លាញឬ ទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ។​

កាលពីចុងឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានព្រមានជាញឹកញាប់ក្នុងការប្រើប្រាស់កម្លាំងព័ទវាយលើរបបទីក្រុងព្យុងយ៉ាង ហើយអាមេរិកថែមទាំងមានការចល័តនាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េទៀតផង។ ប៉ុន្តែជម្លោះនេះបានធូរស្រាលវិញចាប់តាំងពីដើមឆ្នាំ២០១៨ក្រោយពេលដែល​លោក គីម ជុងអ៊ុន​បន្ទន់ឥរិយាបថ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ