WHO ថា មនុស្ស​ជិត​២​ពាន់​លាន​នាក់​កំពុង​បរិភោគ​ទឹក​កខ្វក់

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 9:48 AM | សុខភាពអន្តរជាតិ | 0 | 3084

អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​កែ​លម្អ​ដ៏​សមរម្យ​ គឺ​ជា​ភាព​ចាំ​បាច់​ក្នុង​ការ​ធានា​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​អនាម័យ​នៅ​ទូទាំង​ពិភព​លោក ដោយ​អង្គការ​នេះ​ព្រមាន​ថា មនុស្ស​ជិត ២​ពាន់​លាន​នាក់ បច្ចុប្បន្ន​នេះ កំពុង​ប្រើ​ប្រាស់​ទឹក​ផ្ទុក​ទៅ​ដោយ​កាល​សំណល់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អង្គការ​នេះ បាន​និយាយ​ថា មនុស្ស​រាប់​រយ​ពាន់​នាក់ បាន​ស្លាប់ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​តែ​ពួកគេ​បង្ខំ​ចិត្ត​ទទួល​ទាន​ទឹក​កខ្វក់ ដោយ​អង្គការ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ធំ ដើម្បី​ជួយ​ឲ្យ​ពិភព​លោក​ទទួល​បាន​ទឹក​បរិភោគ​ដោយ​សុវត្ថិភាព។

ប្រមុខ​នាយកដ្ឋាន​សុខភាព​សាធារណៈ​អង្គការ​សុខភាព​ពិភព​លោក អ្នកស្រី Maria Neira បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា បច្ចុប្បន្ន​នេះ មនុស្ស​ជិត ២​ពាន់​លាន​នាក់ ប្រើ​ប្រាស់​ប្រភព​ទឹក​បរិភោគ​ផ្ទុក​ដោយ​សារធាតុ​កខ្វក់ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​ជំងឺ​រាគ​រូស ក្អួត​ចង្អោរ ជំងឺ​គ្រុន​ពោះ​វៀន និង​ជំងឺ​ឆ្អឹង​ខ្នង។

អ្នក​ស្រី​បន្ថែម​ថា ទឹក​កខ្វក់ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៥០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ និង​ជា​កត្តា​ដ៏​ធំ​មួយ​នៅ​ក្នុង​ជំងឺ​ត្រូពិក​ជាច្រើន  ក្នុង​នោះមាន​ទាំង​សត្វ​ល្អិត​ក្នុង​ពោះ​វៀន​ផង​ដែរ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required