លោកត្រាំពិចារណាឡើងវិញក្នុងការចូលរួមជាមួយ TPP

ប្រធានាធិបតីសហរដ្ឋអាមេរិកពិចារណាឡើងវិញក្នុងការចូលរួមសម្ព័ន្ធដៃគូពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក(TPP)  បន្ទាប់ពីលោកប្រកាសចាកចេញដោយខ្លួនឯងកាលពីឆ្នាំមុន។​

ការលើកឡើងរបស់លោកត្រាំនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកនយោបាយផ្សេងៗទៀត ដែលបានលើកឡើងក្តីបារម្ភជុំវិញ​សង្គ្រាមពាណិជ្ជកម្ម។​ សង្គ្រាមពាណិជ្ជកម្មតានតឹងកាន់តែខ្លាំងពេលសហរដ្ឋអាមេរិក និងចិនប្រកាន់ជំហររៀងខ្លួន ចំពោះការដោះដូរទំនិញមួយរយៈកាលចុងក្រោយនេះ។​

អ្នកនយោបាយទាំងអ្នកនៅក្នុងបក្សជាមួយគ្នា និងនៅបក្សផ្សេងបានលើកឡើងក្តីបារម្ភចំពោះមេដឹកនាំអាមេរិក​ ធ្វើឲ្យប៉ះពាល់ការទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម។ ការដំឡើងពន្ធដែកក៏បានធ្វើឲ្យប្រទេសជាមិត្តផ្សេងទៀតនៅអឺរ៉ុបប្រតិកម្មដែរ។​

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​TPP បង្កើតឡើងកាលពីដើមឆ្នាំ២០១៦​ដោយមានការចូលរួមពីប្រទេសចំនួន​១២ រួមទាំងសហរដ្ឋអាមេរិក ដែលកាលនោះមានលោក បារ៉ាក់អូម៉ា ជាអ្នកផ្តួចផ្តើមផង។​ គោលបំណងនៃការបង្កើតកិច្ចព្រមព្រាងនេះឡើងគឺដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងទប់ស្កាត់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីចិន ខណៈចិនកំពុងតែខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។​

នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីចុងឆ្នាំ២០១៦ លោក ដូណល ត្រាំបានវាយប្រហារថា TPPមិនបានផលប្រយោជន៍ច្រើនដល់អាមេរិកទេ ហើយថា អាចធ្វើឲ្យអាមេរិកខាតពេលទៅវិញ។ ក្រោយពេលលោក ត្រាំចូលកាន់តំណែងផ្លូវការនៅដើមឆ្នាំ២០១៧ លោកក៏ប្រកាសចាកចេញពីកិច្ចព្រមព្រៀងមួយនេះ។​

ក្រោយពេលអាមេរិក​ដកខ្លួនហើយ ប្រទេសចំនួន១១ផ្សេងទៀត ដែលមានជប៉ុននៅក្នុងនោះ​ផងដែរនៅតែបន្តអនុវត្តន៍តាមកិច្ចព្រមព្រៀងនោះដដែ។​

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ