សមត្ថកិច្ចខេត្តបាត់ដំបង​បញ្ចាក់​ថា វត្ថុរូបដូចគ្រាប់បែកនោះជាដែកកេះ​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:33 PM | សន្ដិសុខ | 0 | 2909 រូបភាពពី វីដេអូ

សមត្ថកិច្ច​ខេត្ត​បាត់​ដំបង​បាន​បញ្ជាក់​ថា វត្ថុមានរូបរាងដូចគ្រាប់បែកដែលពលរដ្ឋប្រទះឃើញនៅស្រុកកំរៀង កាលពីម្សិលមិញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនេះគឺជាប្រភេទដែកកេះ។​

កាលពីម្សិល​មិញ​ពលរដ្ឋប្រទះឃើញគ្រាប់​បែក​ដៃ​មួយគ្រាប់​នៅ​ភូមិ​ម្នាស់​កាល​ ឃុំ​អូដា ស្រុក​កំរៀង​ ខេត្ត​បាត់​​ដំបង​ ដែល​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង។

ស្នងការ​នគរ​បាល​ខេត្ត ​លោក អ៊ុច សុខុន បាន​បញ្ជាក់ក្នុង​គេ​ហទំព័រ​ហ្វេសបុក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​ថា វត្ថុ​នោះ​ គឺមិនមែនជាគ្រប់បែកដៃនោះទេ តែវាជាដែកកេះសម្រាប់ដុតបារី ដែលប្រជាពលរដ្ឋបានប្រទះឃើញ និងមានការ សង្ស័យ​ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

កា​រភ្ញាក់​ផ្អើល​របស់​ពល​រដ្ឋ​នេះ ​គឺ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ មេសា​ បាន​ថ្លែង​ថា​មានក្រុមអ្នកប្រ​ឆាំង​រដ្ឋាភិ​បាល​​​​​នៅក្រៅប្រទេស​ បានបញ្ជាឲ្យគូកនបង្ក​សំឡេង​ផ្ទុះនៅកម្ពុជា នៅ​មុន​និង​​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ ដោយ​លោក​បាន​បញ្ជា ទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​​ពង្រឹងសន្តិសុខឲ្យ​បាន​ខ្លាំង​​អំឡុង​បុណ្យចូលឆ្នាំថ្មី​នេះ៕ ​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required