ចិនបង្ហាញនាវាចម្បាំងទ្រង់ទ្រាយធំមិនធ្លាប់មាន​

មេដឹកនាំចិនលោក ស៊ី ជីនពីង បានចូលរួមក្នុងពិធីដាក់តាំងនាវាចម្បាំងទ្រង់ទ្រាយធំកាលពីម្សិលមិញ នៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនភាគខាងត្បូង។​

តាមទូរទស្សន៍រដ្ឋចិនលោក ស៊ី បានថ្លែងថា នាវាចម្បាំងត្រូវតែមានភាពរឹងមាំ ប៉ុន្តែមិនមែនជាការដាក់សម្ពាធលើភាគីណាមួយនោះទេ។​

នៅក្នុងពិធីនោះមានកងទ័ពជើងទឹកជាង១០ ០០០នាក់ចូលរួម មាននាវាចម្បាំង៤៨គ្រឿង និង យន្តហោះចម្បាំង៧៦គ្រឿង រួមទាំងនាវាមុជទឹកមួយចំនួនផង។​

តាមគម្រោងចិនក៏គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹកនៅជិតដែនកោះតៃវ៉ាន់នៅថ្ងៃទី១៨ខែមេសាខាងមុខ ខណៈដែលចិននៅតែចិញ្ចឹមចិត្តថា នឹងយកដែនដីតៃវ៉ាន់គ្រប់គ្រងវិញនៅពេលណាមួយ។​

បន្ទាប់ពីការថ្លែងសាររបស់លោក ស៊ី ជីនពីង នាវានិងយន្តហោះចម្បាំងលើនាវាបានចល័តដើម្បីបង្ហាញពីសមត្ថភាពតាមផ្នែក។​ ទូរទស្សន៍រដ្ឋចិនបានពិពណ៌នាថានេះ ជាការបង្ហាញធំបំផុតដែលមិនធ្លាប់មាន។​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនគឺជាប្រទេសដែលចំណាយលុយច្រើនជាគេបំផុតលើពិភពលោក ក្នុងការពង្រីកវិស័យយោធា ខណៈប្រទេសនេះកំពុងមានជម្លោះជាមួយប្រទេសជិតខាងទាំងដែនទឹក និងដែនគោក។​

កាលពីខែមីនាកន្លងទៅ នាវាចម្បាំងរបស់អាមេរិក​ ដែលមានផ្ទុកយន្តហោះចម្បាំងប្រើកម្លាំងនុយក្លេអ៊ែបានបើកទៅកាន់ប្រទេសវៀតណាម និងចូលទៅដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ