ជប៉ុននិងអាមេរិកត្រៀមប្រជុំកំពូលនៅថ្ងៃទី ២៥ ខែឧសភា

​​

        មេដឹកនាំសហរដ្ឋអាមេរិក និង ជប៉ុនគ្រោងជូបគ្នា ក្នុងកិច្ចប្រជុំកំពូលមួយ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ខែឧសភា ខាងមុខនេះ ដែលតាមគម្រោងមេដឹកនាំទាំងពីនឹងជជែកបញ្ហាសេដ្ឋកិច្ច និង ភាពតានតឹងនយោបាយរបស់ពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យតឺបានចុះផ្សាយនៅថ្ងៃសុក្រនេះ ដោយដកស្រង់សំដីរបស់ មន្ត្រីរដ្ឋាភិបាលថា កិច្ចប្រជុំកំពូលអាមេរិក និង ជប៉ុននេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែឧសភា ដែលមានការចូលរួមពីលោក ហ្ស៊ីនហ្សូអាបេ  នាយករដ្ឋមន្ត្រីជប៉ុន និង លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ ចំណុចដែលភាគីទាំងពីរអាចលើកឡើងរួមមាន បញ្ហាសេដ្ឋកិច្ច សកលលោក ភាពតានតឹងនយោបាយនៅកូរ៉េខាងជើង និង នៅសមុទ្រចិនខាងត្បូង។

ទោះយ៉ាងណា រ៉យតឺ បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធកិច្ចប្រជុំនេះ មិនបញ្ជាក់ប្រាប់បីរបៀបវារៈលម្អិតនៃកិច្ចប្រជុំនោះនៅឡើយទេ។ ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ