លោកណាជីប រ៉ាហ្សាក់​អំពាវនាវ​ឲ្យមានការរួបរួមផ្ទៃក្នុងបក្ស

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ អំពាវនាវដល់មន្ត្រីក្រោមឱវាទឲ្យមានការរួបរួម បក្សកាន់អំណាចរបស់លោក ដោយបញ្ជាក់ថា កុំឲ្យមានអ្នកក្បត់ ឬ បោះបង់បក្ស។

លោក ណាជីប លើកឡើងបែបនេះ នៅក្នុងឱកាសនៃការប្រារព្ធខួប៧០ឆ្នាំនៃគណបក្ស កាន់អំណាចរបស់លោក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលនាយករដ្ឋមន្ត្រី រូបនេះកំពុងរងការរិះគន់ថា បានប្រព្រឹត្តអំពើពុករលួយលួចលុយជាតិ និង ខ្វះសមត្ថកិច្ច ក្នុងគ្រប់គ្រង។នេះ បើតាមសារព័ត៌មានChannel News Asia។

លោកណាជីប បានសន្យាយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនក្បត់ឬបោះបង់ ចោល គណបក្សនេះទេ បើទោះបីជាមានការយល់ខុសលើរូបលោក  ពីអ្នកស្នងតំណែងលោកនៅថ្ងៃ ណាមួយក៏ ដោយ។

លោកណាជីបកំពុងរងការចោទថា បានប្រព្រឹត្តអំពើពុករលួយ តាំងពីមានការផ្សព្វ ផ្សាយថា លោក បង្វែរលុយរបស់ជាតិ៧០០លានដុល្លារចូលក្នុងគណនេយ្យធនាគារផ្ទាល់ ខ្លួន។ចំណែកឧបនាយករដ្ឋមន្ត្រីមួយរូបនៅក្នុងគណបក្សរបស់លោកត្រូវ ដកតំណែងបន្ទាប់ពី ការ សួរនាំរឿងអំពើពុករលួយនេះ។ប្រែសម្រួលដោយ ពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ