លោកនាយករដ្ឋមន្ត្រីចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅចិន​២ថ្ងៃ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:03 AM | នយោបាយ | 0 | 3401 លោកហ៊ុន​ សែន​ កាលពីពេលកន្លងទៅ​​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ហ៊ុន​ សែន​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់កម្ពុជា ទៅចូលរួមវេទិកា ខ្សែក្រវ៉ាត់ និង ផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែ ឧសភានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។​

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោក បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែឧសភានេះ។​

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចូលរួមប្រជុំតុមូលជាមួយប្រមុខរដ្ឋាភិបាលដទៃទៀត ដែលមានការចូលរួមពីប្រធានាធិបតីចិនលោកស៊ី ជីន ពីងផងដែរ។​ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី នឹងមានគម្រោងជួបជាទ្វេរភាគីជាមួយប្រមុខរដ្ឋាភិបាលមួយចំនួន​ទៀត។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required