កម្មករបិទផ្លូវ២១០នៅក្រុងតាខ្មៅដើម្បីដាក់សម្ពាធ​ឲ្យថៅកែបើកប្រាក់ខែ

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 12:12 PM | សិទ្ធិមនុស្ស | 0 | 3421

កម្មកររោងចក្រហ្គាវ័ន្តជាង៣០០នាក់ធ្វើបាតុកម្មបិទផ្លូវ ២១០ ស្ថិតនៅក្រុងតាខ្មៅនៅព្រឹកថ្ងៃនេះ ដើម្បីដាក់សម្ពាធឲ្យស្ថាប័នពាក់ព័ន្ធជំរុញទៅថៅកែរោងចក្របើកប្រាក់ខែឲ្យពួកគេ ។​

កម្មកររោងចក្រហ្គាវ័ន្តលោក ឃឹម មករា បានប្រាប់វីអូឌីឱ្យដឹងថាថៅកែរោងចក្ររបស់ខ្លួន​បានកុហកកម្មករជាច្រើនលើកច្រើនសាថានឹងបើកប្រាក់ខែឱ្យ ប៉ុន្តែជាក់ស្តែងមិនដូច ជាការសន្យានោះទេ។

កម្មករបានបញ្ជាក់ថា ពួកមិនមានប្រាក់សម្រាប់ការចំណាយលើកន្លែងស្នាក់នៅ និង ហូបចុក ទើបសម្រេចនាំគ្នាបិទផ្លូវសុំឲ្យស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ថៅកែរោងចក្រឲ្យពន្លឿនបើកប្រាក់ខែ។

លោកឃឹម មករា ឲ្យដឹងទៀត​​ថា ប្រាក់ខែសម្រាប់ខែមេសា ថៅកែ បានបើកឲ្យតែ២០ដុល្លារម្នាក់ប៉ុណ្ណោះ ចំណែក​ប្រាក់នៅសល់ដំបូងថា បើកឲ្យនៅថ្ងៃទី១២ខែឧសភា ប៉ុន្តែរហូតដល់ថ្ងៃទី១៣នេះមិនទាន់បើកឲ្យនៅឡើយទេ។ លោកថា ក្នុងកម្មករម្នាក់ប្រាក់ខែជាមធ្យមគឺទទួលបាន១៨០ដុល្លារក្នុង១ខែ។

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required