សុខភាព​ស្តេចថៃមានភាពប្រសើរឡើងបន្ទាប់ពីវះកាត់បេះដូង

(រូបភាពពី Reuters)

ព្រះមហាក្សត្រថៃក្នុងព្រះជន្ម៨៨ព្រះវស្សា ជាស្តេចដែលគ្រងរាជបានយូរជាងគេនៅលើពិភពលោក មានសុខភាពប្រសើរឡើង បន្ទាប់ពីក្រុមគ្រូពេទ្យវះកាត់សរសៃឈាមតូចៗនៅក្នុងបេះដូង។

សេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងថៃកាលពីថ្ងៃអាទិត្យម្សិលមិញបានបញ្ជាក់ថា សុខភាពរបស់ព្រះមហាក្សត្រមានសញ្ញាពីភាពប្រសើរឡើងក្រោយការវះកាត់បេះដូង។

ស្តេច Bhumibol Adulyadej គឺជាក្សត្រដែលបានគ្រងរាជ្យយូរជាងបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នកំពុងគំរាមកំហែងដោយជំងឺជាច្រើនមុខ ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់ថៃ។ ព្រះអង្គបានបង្ហាញព្រះកាយជាសាធារណៈចុងក្រោយកាលពីថ្ងៃទី១១ខែមករា ពេលដែលព្រះអង្គទស្សនាព្រះបរមរាជវាំងនៅក្នុងទីក្រុងបាងកក។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាចង្វាក់បេះដូង ការដកដង្ហើម និងសម្ពាធឈាមរបស់ព្រះមហាក្សក្រដំណើរការល្អធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ