រថភ្លើង​បុក​គ្នា​នៅ​អ៊ីតាលី មនុស្ស​យ៉ាង​តិច​២២​នាក់​ស្លាប់

(រូបភាពពី AFP)

មនុស្សយ៉ាងតិច២២នាក់បានស្លាប់កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរបុកគ្នាមួយ នៅភាគខាងត្បូងប្រទេសអ៊ីតាលី ដែលជាគ្រោះថ្នាក់អាក្រក់បំផុតនៅអ៊ីតាលីនៅក្នុងប៉ុន្មានឆ្នាំមកនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទាញមនុស្សចេញពីបំណែកទូររថភ្លើងដែលបានបុកគ្នានៅលើផ្លូវដែកតែមួយនៅជិតទីក្រុង Andria ហើយអ្នកឃើញហេតុការណ៍នេះបានប្រៀបធៀបទិដ្ឋភាពនោះទៅនឹងមហន្តរាយផែនដី។

ប្រមុខនគរបាលផ្លូវដែកនៅតំបន់នោះបាននិយាយថាមនុស្ស២២នាក់បានស្លាប់ ហើយ៤៣នាក់ទៀតបានរងរបួស ខណៈអ្នករបួស៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ចំណែកសារព័ត៌មានអ៊ីតាលីបានផ្សាយថាអ្នកស្លាប់មានចំនួន២៣នាក់ដោយរួមបញ្ចូលទាំងទារកនៅក្នុងផ្ទៃរបស់ស្ត្រីម្នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ