អគ្គីសនីនឹងត្រូវកាត់ផ្តាច់នៅតំបន់មួយចំនួនរយៈពេល៤ថ្ងៃ

អគ្គីសនីកម្ពុជាប្រកាសថាតំបន់មួយចំនួននៅរាជធានីភ្នំពេញនិងខេត្តជាប់គ្នានេះ នឹងត្រូវបានផ្តាច់ភ្លើងរយៈពេល៤ថ្ងៃបន្តបន្ទាប់គ្នា ដោយសារតម្លើងបរិក្ខារនិងពង្រីកការដ្ឋានជួសជុលផ្លូវ។

ក្នុងសេចក្តីជូនដំណឹង អគ្គីសនីកម្ពុជាឲ្យដឹងថាតំបន់ដែលត្រូវផ្តាច់ភ្លើងនៅថ្ងៃទី១៤ខែកក្កដានេះ គឺក្នុងសង្កាត់បឹងកក់១ សង្កាត់ដង្កោ សង្កាត់ចោមចៅ សង្កាត់ព្រែកព្នៅ និងតំបន់មួយចំនួនចាប់ពីស្រុកខ្សាច់កណ្តាល និងតំបន់កោះឧកញ៉ាតី ក្នុងខេត្តកណ្តាលដល់ស្រុកពារាំងខេត្តព្រៃវែង។ ចំណែកនៅថ្ងៃទី១៥ខែកក្កដា ភ្លើងនឹងត្រូវផ្អាកនៅសង្កាត់ជើងឯក និងតំបន់មួយចំនួនចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល។ នៅថ្ងៃទី១៦ខែកក្កដា ភ្លើងនឹងត្រូវផ្តាច់នៅសង្កាត់និរោធន៍ ខណ្ឌច្បាអំពៅ សង្កាត់ទួលសង្កែ សង្កាត់ដង្កោ សង្កាត់ក្រាំងធ្នង់ និងភូមិព្រែករាំង ក្រុងតាខ្មៅ។ នៅថ្ងៃទី១៧ខែកក្កដា ភ្លើងនឹងត្រូវផ្តាច់នៅសង្កាត់និរោធន៍ម្តងទៀត សង្កាត់ជើងឯក និងផ្នែកខ្លះនៃក្រុងតាខ្មៅ។

ប្រជាពលរដ្ឋតែងតែត្អូញត្អែរចំពោះការផ្តាច់ភ្លើងម្តងៗ ដោយថាធ្វើឲ្យកុងទ័រភ្លើងដើរលឿនលើសគីឡូវ៉ាត់ម៉ោង។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹង អគ្គីសនីកម្ពុជាបានសូមការអធ្យាស្រ័យចំពោះការផ្តាច់ភ្លើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ