រដ្ឋាភិបាល​​បង្កើត​នាយក​ដ្ឋាន​សម្បទានដី​សង្គមកិច្ច​

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយសម្រេចបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ច ដើម្បីពង្រឹងការងារចែកដីជូនប្រជាពលរដ្ឋ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ខែមិថុនា រដ្ឋាភិបាលបញ្ជាក់ថានាយកដ្ឋាននេះស្ថិតនៅចំណុះអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងដែនដីនគរូបនីយកម្ម។ បើតាមអនុក្រឹត្យ នាយកដ្ឋានោះមានតួនាទីនិងភារកិច្ចលើកផែនការសកម្មភាពការងារគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ សហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីថ្នាក់រាជធានី ខេត្ត ដើម្បីរកដីសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ត្រួតពិនិត្យការរីកចម្រើនក្នុងការអនុវត្តការប្រើប្រាស់ដីសម្បទានសង្គមកិច្ច សហការជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលនិងចងក្រងទិន្នន័យការងារសម្បទានសង្គមកិច្ចនិងលើកជាគោលការន៍ត្រួតពិនិត្យនិងតាមដានការផ្តល់សម្បទានដីសង្គមកិច្ចនិងកែប្រែគោលនយោបាយនិងបទប្បញ្ញត្តិនានាជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិដើម្បីពិនិត្យនិងសម្រេចជាដើម។

បើតាមអនុក្រឹត្យ នាយកដ្ឋាននេះដឹកនាំដោយប្រធាន១រូបនិងអនុប្រធានមួយចំនួនតាមការចាំបាច់។លោក ហួ កុលវ័ន្ត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ចនេះ។

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយទេ។

គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយចែកដីជូនប្រជាជនដែលក្រីក្រនិងគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ