ACU ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ប្រកាសទ្រព្យសម្បត្តិ​ចាប់ពីថ្ងៃទី១៥ខែកក្កដា​

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)​តម្រូវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ទូទាំង២៥រាជធានីខេត្ត ចាប់ផ្តើមប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងរយៈពេល៣០ថ្ងៃក្រោយពេលចូលកាន់តំណែងគឺចាប់ពីថ្ងៃទី​​១៥ ខែកក្កដា​​ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០១៧។​

តាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១១ ខែកក្កដា បានកំណត់កាលបរិច្ឆេទចែកចេញជា៤ក្រុម សម្រាប់ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសប្រកាសទ្រព្យសម្បត្តិនិងបំណុល។​

អង្គភាពប្រឆាំងអំពើពុករលួយកំណត់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តបាត់ដំបង​ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និង​ខេត្ត​កំពង់ចាម គឺ​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ កក្កដា។ ខេត្ត​ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ រាជធានី​ភ្នំពេញ កំពត និង​ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ដល់ ថ្ងៃទី២៨ កក្កដា​។ ខេត្តឧត្តរមានជ័យ រតនគិរី កំពង់ឆ្នាំង ស្ទឹងត្រែង កែប និង​ខេត្ត​កោះកុង ​​ថ្ងៃទី​២៩ កក្កដា​ដល់ថ្ងៃទី៤ សីហា។​ ខេត្តមណ្ឌលគិរី សៀមរាប ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ថ្ងៃទី៥ដល់១៥ ខែសីហា ឆ្នាំ២០១៧៕

ហូរ ​តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ