តុលាការបន្តសាកសួរស្ត្រីម្នាក់ដែលចោទថា លោក ​ហ៊ុន សែន សម្លាប់លោក ​កែម ​ឡី

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:22 AM | កែម ទ្បី | 0 | 5092 អ្នកស្រី ហេង លក្ខិណា (Fresh News)

ស្ត្រីម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរជុំវិញការចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសារលោក​ជាអ្នកសម្លាប់លោក កែម ឡី។​

ស្ត្រីរូបនោះ ឈ្មោះ ហេង លក្ខិណា រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញម៉ោង៧ព្រឹកនេះ ដើម្បីបន្តសាកសួរ បន្ទាប់ពីការសាកសួរម្សិលមិញម្តងរួចហើយ។​

អ្នកស្រី ហេង លក្ខិណា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលមានវិឌីអូចែករំលែកតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅកន្លែងបុណ្យខួប១ឆ្នាំរបស់លោក កែម ឡី ក្នុងខេត្តតាកែវ ដែលអ្នកស្រីនិយាយថា លោក ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី៕

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required