គ.ជ.ប មិនទាន់សម្រេចលើសំណើសុំឲ្យកម្មករឈប់សម្រាកទៅចុះឈ្មោះបោះឆ្នោត

ទិដ្ឋភាព​នៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ​

មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត អះអាងថា គ.ជ.ប មិនទាន់ពិចារណាលើសំណើសហជីព ដែលសុំឲ្យកម្មករកាត់ដេរបានឈប់សម្រាកទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតនៅឡើយទេ ដោយថារងចាំពិភាក្សាផ្លូវច្បាប់ជាមុនសិន។

កាលពីថ្ងៃទី៩ខែកញ្ញា សហភាពការងារកម្ពុជាបានដាក់លិខិតមួយច្បាប់ទៅ គ.ជ.ប ស្នើសុំឲ្យស្ថានប័នជាតិ រៀបចំការបោះឆ្នោតមួយនេះជួយអន្តរាគមន៍ទៅក្រសួងការងារ ដែលសហជីពថាដើម្បីសម្រួលដល់កម្មករ ឲ្យពួកគេបានឈប់សម្រាក បានទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ដោយមិនត្រូវកាត់ប្រាក់ឈ្នួល។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យវីអូឌី ដឹងនៅថ្ងៃទី១២ ខែកញ្ញា នេះថា គ.ជ.ប មិនទាន់ពិចារណាលើសំណើនេះនៅឡើយទេ។ ប៉ុន្តែលោកថានៅសប្តាហ៍ក្រោយ ក្រុមការងារនឹងពិភាក្សាផ្លូវច្បាប់លើសំណើនេះ មុនឆ្លើយតបយ៉ាងណានោះ។

លិខិតចុះថ្ងៃទី៩ខែកញ្ញា សភាពការងារកម្ពុជាលើកឡើងថា កម្មករបានជួបការលំបាកក្នុងការបំពេញលក្ខខណ្ឌតាម គ.ជ.ប តម្រូវ សម្រាប់ចុះឈ្មោះនៅកន្លែងដែលពួកគេកំពុងធ្វើការ។

លិខិតដដែលបន្តថា កម្មករភាគច្រើន ពួកគេមានឯកសារគ្រប់គ្រាន់និងងាយស្រួយ ពេលពួកគេទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត។

សហជីពបញ្ជាក់ថា កាលពីចុះឈ្មោះលើកមុន គ.ជ.ប បានអន្តរាគមន៍ទៅក្រសួងការងារឲ្យភាគីរោងចក្រអនុញាតិឲ្យកម្មករបានឈប់សម្រាក ដោយមិនកាត់ប្រាក់ឈ្នួល ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យពួកគេបានទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត។

បើទោះបីជាលោក ហង្ស ពុទ្ធា អះអាងថា ក្រុមការងារនឹងបើកកិច្ចពិភាក្សានៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យមើលពីផ្លូវច្បាប់ លើសំណើរបស់សហជីព ប៉ុន្តែលោកថាការចុះឈ្មោះបោះឆ្នោតមុនៗ ធ្វើឡើតែ២០ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែលោកថា ដំណើការចុះឈ្មោះបោះឆ្នោតនៅពេលនេះ គ.ជ.ប បានប្រើពេលរហូត៩០ថ្ងៃ បូកទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងអាទិត្យផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ