មីយ៉ាន់ម៉ាច្រានចោល​ការស្នើរបស់ UN ករណីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 3:54 PM | អន្តរជាតិ | 0 | 1554

មីយ៉ាន់ម៉ាប្រកាសមិនទទួលយកការស្នើឡើងរបស់អង្គការសហប្រជាជាតិ ដែលស្នើឲ្យបញ្ឈប់សកម្មភាពបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាក្រុមអ្នកកាន់សាសនាឥស្លាម​។​

បេសកជន​​តំណាងប្រទេសមីយ៉ាន់ម៉ា ដែលចូលរួមប្រជុំជាមួយអង្គការសហប្រជាជាតិនៅថ្ងៃនេះ បានលើកឡើងថា ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ាទាំងនោះកំពុងធ្វើសកម្មភាពផ្តាច់ខ្លួន​ដែលមិនអាចលើកលែង ឬបន្ធូរបន្ថយឲ្យបាននោះទេ។​ នេះបើតាមសារព័ត៌មាន​ BBC។​

ជនជាតិភាគិចរ៉ូហ៊ីងយ៉ាងប្រមាណ​៣៧០ ០០០នាក់ ត្រូវបានគេរកឃើញថា បានរត់គេចខ្លួន​ចេញពីរដ្ឋរ៉ាឃីន ឆ្លងកាត់ព្រំដែនទៅក្នុងក្នុងប្រទេសបង់ក្លាដេស ចាប់តាំងពីស្ថានភាពនៃការវាយបង្ក្រាបកាលពីខែមុន​កន្លងទៅក្រោយពេលផ្ទុះហិង្សា។​

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​បានកោះប្រជុំនៅថ្ងៃពុធនេះ ដើម្បីជជែកពីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា​។​

ក្រុមយោធាមីយ៉ាន់អះអាងថា ពួកគេវាយកម្ចេទក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា មិនបានសំដៅវាយកម្ចេទលើជនស៊ីវិលទូទៅនោះទេ។​

កាលពីថ្ងៃចន្ទ ឧត្តមស្នងការអង្គការសហប្រជាជាតិ​បានជំរុញ​ឲ្យមីយ៉ាន់ម៉ាបញ្ចប់ការប្រព្រឹត្តអំពើឃោរឃៅ ដែលចាត់ទុកថា កំពុងបោសសម្អាត ឬ សម្លាប់ផ្តាច់ពូជលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required