សមត្ថកិច្ចភ្នំពេញ​ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ថារស់នៅខុសច្បាប់​

ជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ដោយចោទថា​ លួចឆ្លងដែនរស់នៅដោយខុសច្បាប់ នៅខណ្ឌចំការមន ហើយបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តអនុវត្តតាមនីតិវិធី។​

យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា បានឲ្យដឹងថា ព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិត្យជនបរទេស ដែលលួចឆ្លងដែនមកស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ ដែលកំពុងស្នាក់នៅផ្ទះកាត់ដេរមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន គ្មានលិខិតឆ្លងដែន និងឯកសារបញ្ជាក់ត្រឹមត្រូវ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២២ខែសីហា​ សមត្ថកិច្ចក៏បានឃាត់ខ្ឡួនជនជាតិវៀតណាមដែលលួចចូលមកបម្រើការដោយខុសច្បាប់ចំនួន២២នាក់ និងបានបញ្ជូនខ្លួនជនជាតិវៀតណាមខុសច្បាប់ទាំងនោះ ទៅអគ្គនាយកដ្ឋាននគរបាលជាតិ ដើម្បីត្រួតពិនិត្យបន្ថែមតាមនីតិវិធីច្បាប់៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ