កូរ៉េខាងត្បូងអះអាងនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញសារធាតុឧស្ម័នវិទ្យុសកម្ម នៃការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅដើមខែកញ្ញាកន្លងទៅនេះ ប៉ុន្តែមិនអាចបញ្ហាក់បានថា តើនោះជាប្រភេទគ្រាប់បំផ្ទុះអ៊ីដ្រូហ្សែនឬ យ៉ាងណានោះទេ។
កូរ៉េខាងជើងបានសាកល្បងអាវុធមីស៊ីលទី៦របស់ខ្លួនកាលពីថ្ងៃទី៣ខែកញ្ញា ហើយត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចជាឯកឆន្ទ ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសនេះ ដោយហាមមិនឲ្យប្រទេសនេះនាំចេញសម្លៀកបំពាក់ និងធ្យូងថ្មនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមជំនាញខាងសុវត្ថិភាពនុយក្លេអ៊ែ និងសន្តិសុខជាតិ បានថ្លែងថា ពួកគេរកឃើញថា សារធាតុគីមីគ្រោះថ្នាក់មួយប្រភេទមាននៅក្នុងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងកាលពីសប្តាហ៍មុននេះ ប៉ុន្តែពួកគេមិនទាន់បានសិក្សាលម្អិត ដើម្បីឈានដល់ការវាយតម្លៃជារួមនោះទេ៕