អង្គការ​អភិរក្ស​រកឃើញសត្វក្តាន់​ជិតផុតពូជមាននៅខេត្តក្រចេះ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 2:24 PM | អភិបាលកិច្ចល្អ | 0 | 701 សត្វក្តាន់​ជិតផុតពូជមាននៅខេត្តក្រចេះ (WWF Cambodia)

អង្គការ WWF កម្ពុជាបានអះអាងថា សត្វក្តាន់នឹងមានចំនួនកើនឡើងវិញ បន្ទាប់ពីថតបានដោយកាមេរ៉ាស្វ័យប្រវត្តិ ជាលើកដំបូងនៅខេត្តក្រចេះ​ ក្នុងរយៈពេល ១០ឆ្នាំ ដែលពីមុន​គេគិតថាសត្វប្រភេទនេះ ត្រូវបានផុតពូជពីកម្ពុជា។

យោងតាមការចុះផ្សាយរបស់អង្គការ wwf-cambodia កាលពីថ្ងៃទី ១១ខែកញ្ញាបានឲ្យដឹងថា ថ្ងៃអនាគតចំនួនសត្វក្តាន់នឹងមានការកើនឡើង នៅក្នុងតំបន់ព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។ អង្គការនេះ​បន្តថា កិច្ចការអភិរក្សសត្វព្រៃប្រភេទនេះ សម្រេចបានត្រូវមានការចូលរួមពីប្រជាជននៅក្នុងសហគមន៍ និងបុគ្គលិកទាំងអស់ ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អង្គការ WWF កម្ពុជា កំពុងធ្វើការ ដើម្បីស្វែងរក នឹងបង្កើនចំនួនសត្វក្តាន់ឡើងវិញ ដោយថា តាមរយៈរូបភាពដែលកាមេរ៉ាស្វ័យប្រវត្តិថតបាន ឃើញមានស្នាមដានជើងរបស់សត្វប្រភេទនេះមានចំនួនច្រើន៕

ម៉ាប់​ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required