នាយករដ្ឋមន្ត្រី​ប្រាប់ថាឲ្យខ្មែររស់នៅក្រៅប្រទេសយូរឆ្នាំ​មកកម្ពុជា​មើលការរីកចម្រើន​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអញ្ជើញពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសយូរឆ្នាំ ឲ្យត្រឡប់មកលេងកម្ពុជាវិញថាដើម្បីមើលការរីកចម្រើនពេលបច្ចុប្បន្ន ជៀសវាងស្តាប់ការរិះគន់ផ្សេងៗដែលវាយប្រហារដ្ឋាភិបាល។

ក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរកាលពីម្សិលមិញថា កម្ពុជាក្រោយការដឹកនាំរបស់លោកមានការរីកចម្រើនរាល់ថ្ងៃ។ លោកក៏បានប្រាប់ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស មកលេងកម្ពុជាដើម្បីមើលការរីកចម្រើនពិតប្រាកដក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន៖ “អញ្ជើញបងប្អូនខ្មែរ ជាពិសេស លោកយាយ លោកតា ដែលបានទៅរស់នៅបរទេសជាយូរឆ្នាំមកហើយ ហើយបានស្តាប់ត្រឹមតែការឃោសនាអកុសលមិនពិតរបស់ជនអគតិមួយចំនួន សូមបងប្អូនមកលេងស្រុកទេសយើង គឺពិតជាបានឃើញនូវសមិទ្ឋផលជាតិជាច្រើនដែលបានកើតឡើងដោយការខិតខំកសាងស្ថាបនារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ត្រឹមតែឃោសនានិយាយគ្មានការពិត គឺគ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ ហើយពលរដ្ឋក៏លែងជឿតទៅទៀតដែរ“។

បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគណបក្សនេះបានដឹកនាំចាប់ពីការផ្តួលរំលំរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩មានរយៈពេលជិត៤០ឆ្នាំ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ គឺមានរយៈពេលជាង៣០ឆ្នាំ គិតត្រឹមឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ