មនុស្ស១២លាននាក់​ទស្សនាកន្លែងតម្កល់សពស្តេចថៃ

ស្តេចថៃភូមិវិបុល បានចូលទិវង្គតហើយតម្កល់ទុករយៈពេល​១ឆ្នាំកន្លងទៅ​នេះ មានភ្ញៀវចូលទស្សនាបានជាង ១២លាននាក់ទាំងភ្ញៀវជាតិ និង​អន្តរជាតិ។

​បើគិតត្រឹមថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧ ការចូលទិវង្គតរបស់សេ្តចថៃភូមិវិបុលគឺមានរយៈពេល១ឆ្នាំ។ តាមគម្រោង​គណៈកម្មការរៀបចំបុណ្យសពនៅព្រះបរមរាជវាំងរបស់ថៃ នឹងរៀបចំពិធីបូជា សពក្សត្រថៃអង្គនេះ នៅថ្ងៃទី២៦ខែតុលាខាងមុខ។​

ក្រោយការចូលទិវង្គតរបស់ក្សត្រថៃភូមិវិបុលគឺរដ្ឋាភិបាលយោធាថៃ បានប្រកាសពិធីកាន់ទុករយៈពេល១ឆ្នាំ។ នៅតាមក្រសួងស្ថាប័នរបស់រដ្ឋនានា មានការរៀបចំចងក្រណាត់ខ្មៅ និងស ពេញមួយឆ្នាំ ដែលបង្ហាញពីការកាន់ទុក្ខ។​

នៅម៉ោង​៣:៥២នាទី នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលយោធាថៃ ប្រកាសឲ្យទូទាំងប្រទេសឲ្យ​រក្សាភាពស្ងប់ស្ងាត់រយៈពេលខ្លីមួយ ដើម្បីបញ្ជាក់ពីការសោកស្តាយ និង ការគោរពដល់ការចូលទិវង្គតរបស់ស្តេចភូមិវិបុល។

ក្សត្រភូមិវិបុល អាដុល យ៉ាដេត បានចូលទិវង្គតកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៨ព្រះវង្សា។ ព្រះអង្គ​គឺជាក្សត្រ ដែលគ្រងរាជ្យបានយូរគឺរយៈពេល​៧០ឆ្នាំ និង ជាក្សត្រដែលមានទ្រព្យច្រើន​នៅលើពិភពលោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ