បំផ្ទុះ​គ្រាប់​បែកនៅ​ប៉ាគីស្ថាន ស្លាប់​យ៉ាង​តិច​៥២​នាក់ ពួក​បះ​បោរ​ប្រកាស​ទទួល​ខុស​ត្រូវ

ប្រជា​ជន​ប៉ាគីស្ថាន ​ដែលរងបំផ្ទុុះគ្រាប់បែក(រូបភាពពីទីភ្នាក់ងារChannel News Asia)

នៅឯប្រទេសប៉ាគីស្ថាន មានសេចក្ដីរាយការណ៍មកថា មនុស្សយ៉ាងតិច ៥២នាក់ បានស្លាប់ ហើយជាង ១០០នាក់ទៀត បានរងរបួស កាលពីថ្ងៃម្សិលមិញ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយនៅទីសក្ការដាច់ស្រយាលមួយ ដោយក្រុមរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមមន្ត្រីប៉ាគីស្ថាន បានប្រាប់ AFP ថា គ្រាប់បែកបានវាយប្រហារទៅលើអ្នកចូលទៅបួងសួងនៅក្នុងពិធីមួយនៅទីសក្ការៈស៊ូហ្វី ដែលស្ថិតនៅចម្ងាយប្រហែល ៧៥០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងហ្គេតា នៃខេត្តបូឡូជីស្ថាន។

ក្រុមមន្ត្រីមូលដ្ឋាននិយាយថា គ្រាប់បែកនោះ បានផ្ទុះឡើងអំឡុងពេលពលរដ្ឋកំពុងចូលរួមក្នុងពិធីរាំបូជាមួយ ដែលត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃនៅមុនថ្ងៃរៀបលិច។

អាជ្ញាធរនិយាយថា ពួកគេបានហៅរថយន្តសង្គ្រោះ និងបុគ្គលិកពេទ្យពីទីក្រុងការ៉ាជី ដែលត្រូវចំណាយពេលដល់ទៅ ៣ម៉ោងទើបទៅដល់ទីសក្ការៈនោះ ដែលស្ថិតនៅតំបន់ដាច់ស្រយាល សម្បូរទៅដោយភ្នំ និងមិនមានទីកន្លែងសង្គ្រោះបន្ទាន់គ្រប់គ្រាន់នោះឡើយ៕

ទីតាំងសក្ការៈនោះ ទទួលបានការគោរពទាំងពីក្រុមជនជាតិភាគតិចស៊ីអ៊ីត និងក្រុមមូស្លីមស៊ុននី ប៉ុន្តែ ពួកបះបោរដូចគ្នានឹងក្រុមតាលីបង់ និងរដ្ឋអ៊ីស្លាម ចាត់ទុកការប្រតិបត្តិបែបនោះ ប្រឆាំងទៅនឹងសាសនាអ៊ីស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ