ឌូទើតេ​ព្រមាន​ប្រើ​វិធានការ​តឹង​រឹង​ដើម្បី​សម្រេច​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពីទីភ្នាក់ងារChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានព្រមានថា លោកថាប្រើប្រាស់អំណាចរបស់លោក ដើម្បីព្យួរច្បាប់មួយប្រឆាំងនឹងការចាប់ឃុំខ្លួនដោយតុលាការ ហើយលោកនឹងប្រើប្រាស់វិធានការចាប់បង្ខំ និងធ្វើដំណើរទៅពន្ធនាគារ ដើម្បីសម្រេចសង្គ្រាមគ្រឿងញៀនរបស់លោក។ នេះដោយតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ឌូទើតេ ដែលជាប់ឆ្នោតដោយសារតែសន្យាបង្ក្រាបគ្រឿងញៀន និងឧក្រិដ្ឋកម្មនោះ បានថ្លែងថា មានជនសង្ស័យគ្រឿងញៀនជាច្រើននាក់ ដែលស្ថិតនៅលើបញ្ជីស្វែងរកចាប់ខ្លួនរបស់លោក។

លោកបន្តថា លោកនឹងពិចារណាព្យួរចោលការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវឲ្យរដ្ឋចាប់ឃុំខ្លួនមុននឹងកាត់ទោស។

ដោយមិនមានដីកាចាប់ខ្លួន ប៉ូលិសហ្វីលីពីនអាចឃាត់ខ្លួនជនសង្ស័យដោយគ្មានដីការយៈពេល ៣ថ្ងៃដោយមិនមានការចោទប្រកាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ