ខេត្ត​សៀមរាប​ពង្រាយ​កម្លាំង​សន្តិសុខ​ជាង​៧០០​នាក់​ការពារ​​សុវត្ថិភាព​ពេល​បុណ្យ​អុំ​ទូក

ពិធីបុណ្យអុំទូក​នៅខេត្ត​សៀមរាប(រូបថត៖បូ សាវី)

អាជ្ញាធរខេត្ដសៀមរាប អះអាងថា កម្លាំងសមត្ថកិច្ចជាង ៧០០នាក់ ត្រូវបានដាក់ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឯខេត្ដសៀមរាប រយៈពេលពីរថ្ងៃ។

ស្នងការរងដ្ឋាននគរបាលខេត្ដសៀមរាប ដែលទទួលបន្ទុកការពារសន្ដិសុខក្នុងពិធីបុណ្យអុំទូក លោក ឡាច សាវិន ប្រាប់អ្នកសារព័ត៌មានថា កម្លាំងសមត្ថកិច្ចជាង ៧០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនានាក្នុងខេត្តនេះ  ដើម្បីការពារសន្ដិសុខជួនពលរដ្ឋដើរលេងកម្សាន្ត នៅក្នុងពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកានេះ។

លោកបន្ដថា មានសមត្ថកិច្ចចរាចរដែលមកពីតាមបណ្ដាស្រុកផ្សេងៗក្នុងខេត្ដសៀមរាបជាង ២០០នាក់ ត្រូវបានដាក់ពង្រាយផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវនានា។

លោកមានប្រសាសន៍ថា៖ “ពេលមានបញ្ហាអីកើតឡើងគឺយើងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធអំពើល្មើសផ្សេងៗយើងសុំឲ្យពលរដ្ឋទាក់ទងមកប៉ូលិសដែលយើងបានដាក់លេខទូរស័ព្ទរួចហើយ”។

ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប(រូបថត៖បូ សាវី)
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប(រូបថត៖បូ សាវី)

អភិបាលរងខេត្ដសៀមរាបលោកលី សំរិទ្ធិ រំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិប្រមាណជាង ១០ម៉ឺននាក់មកទស្សនាកម្សាន្តនៅខេត្ដសៀមរាប នាថ្ងៃបុណ្យជាតិរយៈពេលពីរថ្ងៃនេះ បើទោះបីនៅរាជធានីភ្នំពេញមានពិធីប្រណាំងទូកងដូចគ្នានេះក្ដី។

លោកថា សមត្ថកិច្ចបានត្រៀមកម្លាំងជាស្រេច ដែលក្នុងនោះមានរថយន្ដផ្នែកសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យផងដែរ ដោយដាក់តាមគោលដៅនីមួយៗ។

លោកប្រាប់ថា៖ មានរថយន្ដសង្គោះ រថយន្ដអគ្គិភ័យក្រុមការងារខាងសុខាភិបាលខាងកម្លាំងអគ្គិភ័យ រថយន្ដសង្គ្រោះនៅគ្រប់គោលដៅទាំងអស់សូម្បីតែនៅតាមស្រុកនៅជុំវិញក៍ត្រៀមរដែរ

បើតាមលិខិតជូនដំណឹងរបស់គណៈកម្មការបុណ្យ ឲ្យដឹងថា កម្មវិធីប្រណាំងទូក “ង” នៅថ្ងទី១៣ ខែវិច្ឆកា នៅខេត្ដសៀមរាប មានទូកងចំនួន ២៨គ្រឿង ដែលស្មើនឹង ១៤គូរ ក្នុងនោះមានទូកនារីមួយគូរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ