ប៉ូឡូញ ស្នើកម្ពុជាចូលរួមការប្រកួតប្រជែងរូបថតស្តីពីការការពារតំបន់សមុទ្រ

ស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ូឡូញប្រចាំអង្គការសហប្រជាជាតិ សហការជាមួយអង្គការប៉ូឡូញ “Today We Have” និង “UN Ocean Sanctuary Alliance” នឹងរៀបចំការប្រកួតប្រជែងរូបថតអន្តរជាតិ (Photo Contest) ក្រោមប្រធានបទ “I Live By The Sea” ដោយមានការចូលរួមពីយុវជនវ័យក្មេង។

ក្នុងលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្នើទៅក្រសួងអប់រំយុវជននិងកីឡា កាលពីចុងខែមុនបានបញ្ជាក់ថា ការប្រកួតប្រជែងនេះ គឺដើម្បីផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព គោលដៅទី១៤ ស្ដីពីការការពារសមុទ្រ មហាសមុទ្រ និងបរិស្ថានសមុទ្រ។

លិខិតបន្តថា រូបថតដែលឈ្នះការប្រកួតប្រជែង នឹងត្រូវរៀបចំសម្រាប់ការតាំងពិព័រណ៌ពិសេស នាខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

អ្នកចូលរួមប្រកួតប្រជែង ត្រូវបញ្ជូនរូបថតមួយសន្លឹក ដោយបរិយាយខ្លីអំពីខ្លឹមសារនៃរូបថតនោះ រួចផ្ញើជូនអ្នករៀបចំកម្មវិធីឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

ព័ត៌មានបន្ថែម ទំរង់នៃពាក្យស្នើសុំ និងសេចក្តីណែនាំលម្អិតសម្រាប់ការចូលរួមប្រកួតប្រជែង សូមចូលទៅកាន់គេហទំព័រ៖ http://www.todaywehave.com/I_live_by_the_sea.html

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ