ACU ប្រាប់​សមាជិកអតីតបក្ស​ប្រឆាំង​ឲ្យ​ប្រកាសទ្រព្យសម្បត្តិ

អតីតតំណាង​រាស្ត្រគណ​បក្សប្រឆំាង​ កាលពីពេលកន្លងទៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន​ប្រាប់​ទៅ​សមាជិកអតីតគណបក្សសង្គ្រោះជាតិ ឲ្យ​ប្រកាសទ្រព្យសម្បត្តិ និងបំណុល បន្ទាប់ពីបក្សនេះត្រូវបានរំលាយ។

ក្នុង​សេចក្តីជូនដំណឹងកាលពីថ្ងៃទី១១ធ្នូ ACU បានប្រាប់ទៅក្រុម​តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានបញ្ឈប់ដោយសារការំលាយគណបក្ស ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងយូរ ៣០ថ្ងៃ ក្រោយចាកចេញពីតំណែង។

សេចក្តីជូនដំណឹងនេះក៏បានឲ្យដឹងដែរថា រដ្ឋសភា និងក្រសួងមហាផ្ទៃធ្លាប់បានជូនដំណឹងម្តងរួចមកហើយតាំងពីថ្ងៃទី២២ និង ២៧ ខែវិច្ឆិកា​កន្លងមក។

សេចក្តីជូនដំណឹងនេះបញ្ជាក់ដែរថា ការប្រកាសអាចទៅផ្ទាល់ ឬផ្ញើរតាមក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួង-ស្ថាប័ន ឬផ្ញើរតាមប្រៃសណីយ៍ទៅ ACU។

កាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា  ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ