យ៉ាង​តិច​មនុស្ស​៧២​នាក់​ស្លាប់ របួស​ជិត​២០០​នាក់នៅ​ដើម​ខែ​ធ្នូ​នេះ

មនុស្ស​យ៉ាង​តិច ៧២​នាក់​ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់ ហើយ​ជិត ២០០​នាក់ បាន​រង​របួស នៅ​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​​នៅដើមខែធ្នូនេះ។ នេះ​ដោយ​យោងតាម​របាយ​ការ​ណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៣ ធ្នូនេះ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ ១២០​លើក បាន​កើន​ឡើង​នៅ​​ទូ​ទាំង​ប្រទេស​រយៈពេល​ ១៣​ថ្ងៃ​​ក្នុង​ធ្នូ​​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧២​នាក់ និង​ ១៨៣​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​នោះ បាន​បញ្ជាក់​ថា ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​បើកបរ​ជែង​មិន​គោរព​សិទ្ធិ និង​កត្តា​យាន​យន្ត សុទ្ធ​តែ​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍។

គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជាង ១៦០០​នាក់​ ខណៈ​មនុស្ស​ជាង ៦៦០០​នាក់​ទៀត បាន​រង​របួស​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ