ក្រសួង​បរិស្ថាន​ចាត់​ទុក​របាយការណ៍​​អង្គការ​ណាសាថា​ជា​ចេតនា​ញុះ​ញង់

ផែនទីបង្ហាញពីការបាត់បងព្រៃឈើនៅក្នុងប្រទេសកម្ពុជា (រូបភាព NASA)

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ទិន្នន័យ​មួយ​ដែល​និយាយ​ថា “ព្រៃ​ឈើ​កម្ពុជា​កំពុង​បាត់​បង់”។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​នេះ របាយការណ៍​របស់​អង្គការ​ណាសា​អាមេរិក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ ដោយសារ​តែ​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ដាំដំណាំ​កៅស៊ូ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

បើតាម​របាយការណ៍​នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់គម្រប​ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម។

ប៉ុន្តែ ក្រសួង​បរិស្ថាន​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​​លើក​ក្នុង​សេចក្ដី​បំភ្លឺ​មួយ​ថា ទិន្នន័យ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក ហើយក្រសួង​សោក​ស្ដាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​នេះ​ជា​ថ្មី​ម្ដង​ទៀត។

ក្រសួង​បរិស្ថាន​បាន​ចាត់​ទុក​ទង្វើ​នេះ​ជា​ចេតនា​ញុះ​ញង់ និង​បំភាន់​សាធារណៈ​មតិ​ ដើម្បី​បង្ក​ឲ្យ​មាន​ការ​រិះគន់​វាយ​ប្រហារ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ