ធ្លាក់​យន្តហោះ​នៅ​ថៃ​សម្លាប់​អាកាសយានិក​ម្នាក់

រូបផ្សែង​ខ្មៅ​ដែល​បណ្តាមក​ពី​ធ្លាក់​យន្តហោះ(រូបថតពី​AFP)

ពិធី​បង្ហាញ​យន្តហោះ​យោធា​សម្រាប់​ក្មេងៗ​នៅ​ថៃ​ បាន​​ក្លាយ​ទៅ​ជា​សោក​នាដកម្ម​នៅ​ថ្ងៃ​នេះ នៅ​ពេល​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​បាន​បោះ​ពួយ​ក្បាល​បុក​ដី និង​ផ្ទុះ​ឆេះ ដោយ​សម្លាប់​អកាសយានិក​ម្នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP ក្រុម​ប្រជាជន​ថៃ បាន​ប្រមូល​ផ្ដុំ​គ្នានៅ​ឯ​ព្រលាន​យន្តហោះ​ស្ថិត​នៅ​ខេត្ត​ហាត់យ៉ៃ ដើម្បី​មើល​ការ​បង្ហាញ​យន្តហោះ​យោធា នៅ​ចំ​ទិវា​កុមារ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ។

រូបភាព​ឧប្បទ្ទវ​ហេតុ បានបង្ហាញ​សម្រែក​របស់​មហាជន ខណៈ​យន្តហោះ​នោះ បាន​ដាំ​ក្បាល​ចុះ​បុក​ដី​នៅ​ជិត​ផ្លូវ​ហោះ​ហើរ​របស់​ព្រលាន​យន្តហោះ ដោយ​បង្ក​ឲ្យ​មាន​ភ្លើង​ឆាប​ឆេះ​ផ្សែង​ខ្មួរ​ខ្មាញ់។

អ្នក​នាំ​ពាក្យ​ក្រសួងការ​ពារ​ជាតិ​ថៃ លោក កុងជីប តាន់ត្រាវិនិត បាន​ប្រាប់​ថា អកាស​យានិក​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​នៅ​ព្រឹក​ថ្ងៃ​នេះ។ លោក​បន្ត​ថា មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ