សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២​

[:en]នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​

ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។

រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​

កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​
ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​

[related-box]

យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​

​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕[:kh]នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​

ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះមានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។

រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​

កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​

ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​

[related-box]

យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​

​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ