អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទៀតនៅឃុំរកាស្លាប់​

សាកសពរបស់អ្នកផ្ទុកមេរោគអេដស៍ នៅភូមិរកា ខេត្តបាត់ដំបង

អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទៀតក្នុងចំណោម​មនុស្ស​ជិត​៣០០នាក់ដែលបានឆ្លងមេរោគ​អេដស៍​នៅឃុំរកា ស្រុកសង្កែ ខេត្ដ​បាត់​ដំបង បានស្លាប់កាលពីថ្ងៃ​សៅរ៍។​

កូនប្រុសរបស់សាកសព​ប្រាប់VODនៅ​កន្លែ​ងបុណ្យសពថាម្តាយ​របស់លោក អាយុ​៨២ឆ្នាំ​ នៅភូមិរកា បាន​​ទទួល​មរណភាព​នៅល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់​ពី​ជំងឺ​នេះ​មាន​អាការៈ​ធ្ងន់​ធ្ងរ​ជាង​មួយ​បើទោះ​បីជ​នរង​គ្រោះ​​​បាន​ទទួលទានថ្នាំពន្យារបន្ដបន្ទាប់ក្ដី។ កូនប្រុសបន្ដថាម្ដាយរបស់លោកមាន
ផ្ទុកមេរោគអេដស៍នៅ​ចុង​ឆ្នាំ​២០១៤​និង​មាន​សុខភាពធម្មតា​ប៉ុណ្ណោះ ប៉ុន្ដែ​នៅដើមឆ្នាំ២០១៦នេះ ស្ដ្រីរងគ្រោះមានអាការៈធំពោះ ខណៈ​រូបគាត់​មិន​អាច​​ទទួល​ថ្នាំថែទាំសុខភាព។

គួរបញ្ជាក់ថា​កាលពីចុងឆ្នាំ២០១៤ មានករណីនៃការឆ្លងមេរោគអេដស៍មួយដែលបណ្តាលឲ្យមនុស្សប្រមាណ២៣៨នាក់ រស់នៅក្នុងឃុំរ​កាបានឆ្លងមេរោគអេដស៍។ តុលាការ​ខេត្តបាត់ដំបងបាន​ផ្តន្ទាទោសពេទ្យភូមិ លោក យ៉ែម ជ្រិន ដែល​ជាប់ពាក់ព័ន្ធនឹង​ការ​ចម្លងមេរោគអេដស៍ទៅមនុស្សរាប់រយនាក់​នៅក្នុងឃុំរកា​ ឲ្យ​ជាប់ទោស​២៥​ឆ្នាំ។​

​រហូតមកដល់ពេលនេះ អ្នកភូមិឆ្លងមេរោគអេដស៍​ចំនួន​​១១នាក់នៅឃុំរកា​ ដែលភាគច្រើនជាមនុស្សចាស់ បាន​ស្លាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ