អ្នក​វិភាគ​លោក គឹម សុខ ថា សមត្ថកិច្ច​ឃាត់​ខ្លួន​មិត្ត​ភក្តិ​ពីរ​នាក់​របស់​លោក

​អ្នកវិភាគ​នយោបាយ លោក គឹម សុខ

មិត្ត​ភក្តិ​ពីរ​នាក់​របស់​អ្នក​វិភាគ លោក គឹម សុខ ត្រូវ​បាន​គេ​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​តាំង​ពី​យប់​មិញ​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA។

ដំណឹង​ស្ដី​ពី​ការ​ឃាត់​ខ្លួន​អ្នក​ទាំង​ពីរនេះ ត្រូវ​បាន​លោក គឹម សុខ ប្រកាស​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក គឹម សុខ បាន​ប្រាប់​ថា មិត្ត​ភក្តិ​របស់​លោក​ឈ្មោះ សៀង ជិន និង​អ្នក​ជិត​ស្និទ្ធ​គាត់​ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​តាំង​ពី​យប់​មិញ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទៅ​យក​​រូប​លោក​ពី​ការិយាល័យ VOA។

អ្នក​វិភាគ​រូប​នេះ អះ​អាង​ថា មិត្ត​ភក្តិ​របស់​លោក​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការងារ​របស់​លោក​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត លោក គឹម សុខ ក៏​បាន​បង្ហោះ​សារ​កាល​ពី​យប់​មិញ​ថា សមត្ថកិច្ច​ក៏​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឃ្លាំ​មើលសកម្មភាព​លោក នៅ​ឯ​ស្រុក​កំណើត​លោក​ផង​ដែរ ដែល​លោក​ថា បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​សាច់​ញាតិ​របស់​លោក។

ការ​អះអាង​បែប​នេះ​របស់​លោក គឹម សុខ ធ្វើ​ឡើង​បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​ និង​ឲ្យ​សមត្ថកិច្ច​តាម​ឃ្លាំ​មើល​រូប​លោក ដោយ​ថា ក្រែង​លោ​រូប​លោក​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ